សៀមរាប ៖លោក វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន ខេត្តសៀមរាប បានផ្តួចផ្តើមដោយមានការចូលរួមពីសំណាក់លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និង សប្បុរសជនក្នុងស្រុកនិងនៅក្នុងខេត្តមួយចំនួនទៀត ។ 
បានមូលមតិគ្នា ចូលកាន់វេនបិណ្ឌទី៦ នៅវត្តច័ន្ទគិរី ហៅវត្តល្វាក្រាំង ស្ថិតនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ។ ក្នុងពិធីនោះ ត្រូវបានធ្វើទៅតាមទំនៀមទំលាប់ប្រពៃណី តាំងពីបុរាណ ដែលដូនតា បានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ គោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ ។
ក្នុងវេនទី៦នេះ ត្រូវបានចំណាយថវិកា សំរាប់ចង្ហាន់ព្រះសង្ឃ ប្រគេនបច្ច័យដល់ព្រះសង្ឃ ជូនលោកយាយ លោកតា ព្រមទាំងបច្ច័យសំរាប់កសាងវត្ត សរុបថវិកាចំនួន ២ លាន ៨ សែន ៥ ម៉ឺនរៀល។ លោក វរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន ខេត្តសៀមរាប បានមានប្រសាសន៍ថា ការចំណាយថវិកា សំរាប់បុណ្យនេះ គឺដើម្បីឧទិស
កុសលផលបុណ្យ ជូនដល់ជីដូន ជីតា និងសាច់ញាតិទាំងប្រាំពីរសណ្ដានដែលបានចែនឋានទៅកាន់លោកខាងមុខ អោយបានទទួលនូវកុសលផលបុណ្យនេះ ព្រមទាំងអ្នកដែលបានស្លាប់ទៅ ដោយគ្មានសាច់ញាតិ សណ្ដានបានទទួលនូវផលបុណ្យទាំងនេះ និងចាប់ជាកុសលផលបុណ្យ សំរាប់ជាតិនេះផង និងសំរាប់ជាតិខាងមុខផង ៕ ដោយ ស៊ឺ សុវណ្ណ





































