ខេត្តកែប: លោក ខេង យ័ន អភិបាលក្រុងកែប បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែងការសាងសង់សំណង់ធ្វើរបងចំនួន២ទីតាំង ហើយត្រូវបានផ្អាកហាមឃាត់បញ្ឈប់សកម្មភាពសាងសង់របងដែល
គ្មានច្បប់អនុញ្ញាតពីរដ្ឋបាលក្រុងនោះឡើយ ហើយផ្អាកបានបន្ទាន់ពេល ដែលបុគ្គលបានធ្វើ សកម្មភាព និងសាងសង់ ធ្វើរបងសំណង់រឹងមាំចូលដីភ្នំឧទានជាតិកែប គឺជាករណីបំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ព្រុំដីមិនទាន់បានច្បាស់លាស់នៅឡើយនោះទេកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោក ខេង យ័នអភិបាលក្រុងកែប ក៍បានបន្តឱ្យដឹងថាដីភ្នំឧទានជាតិកែប រួមនឹងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីភ្នំឧទានជាតិកែបដែលស្ថិតនៅក្នុងភូមិសាស្រ្តក្រុងកែបខេត្តកែបមិនអាច យកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវហើយត្រូវបានឱ្យផ្អាកបញ្ឈប់ការសាងសង់របងនិងសកម្មភាពបានបន្ទាន់ពេល គឺមិនអាចយកដីភ្នំឧទានជាតិកែប ដោយបំពានច្បាប់បាននោះឡើយ ជាពិសេសពាក់ព័ន្ធ ការសាងសង់របងចូលដីភ្នំឧទានជាតិកែប ដែលខុសនឹងគោលការណ៍នាពេលនេះគឺជាករណីពាក់ព័ន្ធនឹងការសាងសង់ធ្វើរបងរឹងមាំ នេះផងដែរ លោកអភិបាលក្រុងកែប ក៏បានដាក់ចំណាត់ការទៅដល់ម្ចាស់ម៉ៅការឱ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះការសាងសង់សំណង់ធ្វើរបងរឹងមាំនេះ។ ដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលដែលបានសាងសង់របងគ្មានច្បាប់អនុញ្ញាតចំនួន២ទីតាំងនេះ សូមបញ្ជាក់ហើយរៀបចំឯកសារសម្រាប់ឱ្យរដ្ឋបាលក្រុង ធ្វើចំណាត់ការតាមនីតិវិធី ច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ៕








































