ខេត្តបាត់ដំបង ÷ រយ:ពេល៣ថ្ងៃហើយដែលមានរថយន្តមួយគ្រឿងបានឈប់សំចតចោលនៅផ្នែកខាងក្រោយផ្សារភូពុយ ក្រុងបាត់ដំបង
ប៉ុន្តែទាំងប្រជាពលរដ្ខក៏ដូចជាអាជីវករនៅក្នុងផ្សារមិនមានអ្នកណាចាប់អារម្មណ៍ឡើយ ដោយសារតែទីតាំងខាងលើនេះតែងតែមានរថយន្តមកចតជារឿយៗ រហូតសពហើយនិងមានក្លិនស្អុយទើបភ្ញាក់ផ្អើល។
ការប្រទះឃើញសពនេះគឺនៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយគេឃើញមានស្ត្រីម្នាក់បានដេកស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី១៥ កញ្ញានេះដែរ គេសង្គេតឃើញថា មានកម្លាំងសមត្ថកិច្ចនៃអធិការក្រុង និងកម្លាំងជំនាញនៃការិយាល័យ បច្ចេកទេស កោសល្យវិច្ច័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីត្រៀមត្រួតពិនិត្យទៅលើសាកសព ដើម្បីរកមូលហេតុ ចំណែករថយន្តឮថាអាច់ជាប់ឡុកផងដែរ។
តាមការលើកឡើងពីបុរសជាស្វាមីដែលទើបតែនឹងមកដល់បានបញ្ជាក់ថា ប្រពន្ធរបស់លោកមានឈ្មោះ ឌីន សោភា អាយុ៣៤ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស និងមានកូន២នាក់។
លោកបានបន្តថា ប្រពន្ធរបស់លោកបានចាកចញពីផ្ទះតាំងពីថ្ងៃបិណ្ឌទី១ គឺអំឡុងថ្ងៃ១១ ហើយនៅទាក់ទងទូរស័ព្ទគ្នាបាន លុះថ្ងៃទី១២ ដាក់ការទំនាក់ទំនងតែម្តងដោយសារតែតេលែងចូល ទើបលោកទៅប្តឹងសមត្ថកិច្ចនៅក្នុងភ្នំពេញដើម្បីជួយអន្តរាគមន៍ លុះម្សិលមិញក៏បានទទួលដំណឹងថាមានសមត្ថីម្នាក់ដេកស្លាប់នៅក្នុងរថយន្តហើយប្រាកដជាភរិយារបស់លោកទើបលោកប្រញ៉ាប់ធ្វើដំណើរឡើងមកបាត់ដំបងតែម្តង ។
រហូតមកទល់និងពេលនេះនៅមិនទាន់មានប្រភពណាមួយ ឬក៏សមត្ថកិច្ចណាអាចអះអាងថា តើស្ត្រីដ៏ស្រស់ស្អាតរូបនេះស្លាប់ដោយសារអ្វីនៅឡើយ ព្រោះការដេកស្លាប់គឺនៅបាំងខាងក្រោយនៃរថយន្ត៕ អត្ថបទ : ព្រាប.ស








































