អត្ថបទលោក ចាន់ ធី
ឧត្តរមានជ័យ:មានហេតុការមួយដ៏គួរឲ្យភ្ញាក់ផ្អើលទៅដល់អ្នកភូមិនិងអាជ្ញាធរមូលដ្ធានចេញមកជួយអន្តរាគមន៏ដោយបុរសម្នាក់
បានឈរបង់សំណាញ់នៅលើខ្នងទំនប់បង្ហៀរទឹកខ្ទុំមួយកន្លែងក៏ត្រូវទឹកហូរគួចទៅបាត់ទាំងមនុស្សនិងសំណាញ់ខណ:នៅពេលជំនន់ទឹកភ្លៀងកំពុងហក់ហូរបុកខ្លាំងស្ថិតនៅត្រង់ចំណុចក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះម៉ៅងិកភេទស្រីអាយុ៥១ឆ្នាំបានអះអាងបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២នេះថា បុរសដែលបានបាត់ខ្លួននោះដែរគឺជាប្តីរបស់គាត់មានឈ្មោះលិញលេភេទប្រុសអាយុ៤៧ឆ្នាំមុខរបរកសិករមាបកូននៅក្នុងបន្ទុកចំនួន២នាក់ស្រីមួយប្រុសមួយរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកស្រីដែលជាប្រពន្ធជនរងគ្រោះដដែលបានប្រាប់បន្តថា កាលពីអំឡុងម៉ោង១រសៀលប្តីគាត់បានប្រាប់គាត់ថាមករកបង់សំណាញ់នៅទំនប់បង្ហៀរទឹកខ្ទុំហើយក្រោយមកទៀតក្នុងអំឡុងម៉ោងប្រហែល៣រសៀលក៏មានគេប្រាប់ថាប្តីរបស់គាត់ត្រូវបាត់ខ្លួនដោយសារទឹកគួចបាត់ទៅហើយ ភ្លាមៗនោះដែរនៅកំពុងធ្វើការងារឲ្យគេនៅឯផ្សារក្រុងសំរោងពេលដំណឹងបែបនេះរួចគាត់ក៏ចេញទៅមើលក៏ឃើញបាត់ប្តីរបស់គាត់ពិតប្រាកដមែន។
លោកវរសេនីយ៏ឯកហមភិរម្យអធិការនគរបាលក្រុងសំរោងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២នេះថា ក្រោយពីទទួលពត៌មានមកថា មានករណីមនុស្សបាត់ខ្លួនដោយសារទឹកគួចត្រង់ចំណុចបង្ហៀរទឹកខ្ទុំ ក្នុងសង្កាត់កូនក្រៀល។ខណពេលនោះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោហួតសុធី ស្នងការខេត្តផងនោះលោកក៏បានដឹកនាំបញ្ជាកម្លាំងនគរបាលជាច្រើននាក់ចុះទៅជួយអន្តរាគមន៏ភ្លាមៗនិងមានវត្តមានចូលពីលោកឧត្តមសេនីយ៏ត្រី រៀម ស ស្នងការរង លោក អ៊ុនសុភ័ក្រអភិបាលក្រុងសំរោងផងដែរ។
លោកអ៊ុន សុភ័ក្រ អភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងល្ងាចថ្ងៃដដែលនេះថា ដោយមើលឃើញពីស្ថានភាពកំពស់ទឹកហក់ឡើងខ្ពស់បែបនេះក្រោយាពីមានភ្លៀងធ្លាក់មកខ្លាំងចំនួន២ថ្ងៃជាប់គ្នាក្នុងនាមរដ្ធបាលក្រុងសំរោងធ្វើជូនដំណឹងដល់ប្រជាពលរដ្ធទូទៅសូមផ្អាកការធ្វើដំណើរចរាចរណ៏ជាបណ្តោះអាសន្នចាប់ពីពេលនេះសិន។ចំពោះមនុស្សដែលបានបាត់ខ្លួនអាជ្ញាធរពាក់ព័ន្ធនៅតែបន្តរុករកដដែលរហូតដល់ឃើញមនុស្សរឺសាកសពជនរងគ្រោះ។
សូមបញ្ជាក់ថា គិតត្រឹមចាប់ពីម៉ោង១រសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២រហូតមកត្រឹមម៉ោង១៨និង០០នាទីនេះ ចំពោះមនុស្សដែលរងគ្រោះដែលមកបង់សំណាញ់ហើយក៏ត្រូវទឹកហូរគួចយកទៅបាត់នោះពុំទាន់រកឃើញនៅឡើយទេ ដោយសមត្ថកិច្ចជំនាញនៅបន្តមានវិធានការស្វែងរកបន្តទៀត ហើយបច្ចុប្បន្នក្រុមគ្រួសារសាច់ញាតិក៏ខំបន់ស្រន់ដល់លោកតាម្ចាស់ទឹកម្ចាស់ដីឲ្យជួយរកជនរងគ្រោះឲ្យឃើញឆាប់ៗផងដែរ ៕








































