កាលពីវេលាព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៤កម្លាំងចំរុះរួមមានសមត្ថកិច្ចនគរបាលស្រុក កងរាជអាវុធហត្ថស្រុក រដ្ថបាលព្រៃឈើស្រុក.បរិស្ថានស្រុកនិងលោកមេភូមិ លោកមេឃុំ និងលោកអភិបាលស្រុកបានចុះចាប់បង្ក្រាបឈើជាង២២៥ដុំដែលលាក់ទុកនៅតាមផ្ទះនិងឃ្លាំងមួយចំនួន។លោកសុឹម សន នាយផ្នែករដ្ថបាលព្រៃឈើស្រុកបន្ទាយអំពិលបានឲ្យដឹងថា ឈើដែលកម្លាំងចំរុះបង្ក្រាបនោះរួមមានដូចជា បេង នាងនួននិងត្រសេក ជាដើម។លោកសឹុមសននាយផ្នែករដ្ថបាលព្រៃឈើស្រុកបានបន្តទៀតថា ឈើទាំងនោះត្រូវបានរឹបអូសយកទៅរក្សាទុកនៅផ្នែករដ្ថបាលស្រុកបន្ទាយអំពិលរងចាំចាត់ការទៅតាមនិវិធីច្បាប់៕ប៊ុន វាសនា(FBIS)



































