បន្ទាយមានជ័យ៖សារពីទិវាពិភពលោកលាងដៃស្អាត ២០២២ ក្រោមប្រធានបទ ៖”រួបរួមគ្នា អនាម័យជាសាកល ” មន្ត្រីអាជ្ញា
ធរមានសមត្ថកិច្ចនិងមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍សង្ឃឹមយ៉ាងមុតមាំថា នឹងជួយជុំរុញបន្ថែមទៀតក្នុងការកាត់បន្ថយនូវអត្រាជម្ងឺឆ្លងផ្សេងៗ ពិសេសអត្រាមរណ:កុមារ ទាក់ទង់ជម្ងឺរាករូស ជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺកូវីដ១៩ បញ្ហាកង្វះអាហារូបត្ថម្ភដែលតែងតែកើតមានឡើងលើកុមារ។
លោកឈួ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យ្វជននិងកីឡាខេត្តបន្ទាយមានជ័យក្នុងប្រារព្ធទិវាពិភពលោកលាងដៃស្អាត ២០២២ ធ្វើនៅសាលាបឋមសិក្សាសង់ប្រាសាទ ស្ថិតនៅភូមិភ្នំតូ ឃុំភ្នំតូច ស្រុក មង្គលបូរី ខេខេត្តបន្ទាយមានជ័យនាថ្ងៃទី២៦ខែតុលាបានមានប្រសាសន៍ថា: ទាំងជំនាញអប់រំ ជំនាញសុខាភិបាល ទាំងអាជ្ញាធរដែនដីនិងអង្គការការីតាស ស្វីសក៏ដូចជាផ្នែកពាក់ព័ន្ធបានយល់ថា វិធីអនុវត្តងាយៗដែលអាចទប់ស្កាត់ កាត់បន្ថយបញ្ហាខាងលើគឺ”លាងដៃសម្អាតនឹសាប៊ូ”អោយបានត្រឹមត្រូវ ជាប់ជាប្រចាំ។
ដូចជានៅពេលមុនពេលបរិភោគចំណី ,បន្ទាប់ពីកាន់របស់កខ្វក់និងក្រោយពីចេញពីបន្ទោរបង់ជាដើម ។
លោកសេង សារ៉ាត់ នាយកសាលាបឋមសិក្សាសង់ប្រាសាទបានមានប្រសាសន៍ថា : សាលានេះបានទទួលអនុវត្តសាលាបៃតង ។ដោយមានការសំណូមពរឬអំពាវនាវពីគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ក៏ទទួលបានការឆ្លើយតបជាបន្តបន្ទាប់ក្នុងការសាង អភិវឌ្ឍន៍សាលា អោយមានការរីកចម្រើនឡើងលើគម្រោងសាលាបៃតង ។
លោកនាយកបានប្តេជ្ញាចិត្តថា :នឹងបន្តគៀរគរសប្បុរសជនជួយអភិវឌ្ឍន៍សាលា ,ធ្វើអោយបរិស្ថានសាលាមានព័ណ៌បៃតង មានផ្កាចម្រុះ,គ្រប់គ្រងសំរាម និងជម្រុញលើកកម្ពស់គុណភាពអប់រំតាមរយ:ការរៀននិងបង្រៀន ។
នាឱកាសនោះលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន បានជុំរុញ ធ្វើអោយកុមារមានការផ្លាស់ប្តូរទៅរករបៀបនៃការរស់នៅយ៉ាងល្អប្រសើរនៅតាមគ្រួសារនាអនាគត។
ក្នុងនាមរដ្ឋបាលខេត្ត លោកស្រីរស់ សុផានី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនិងអង្គការដៃគូអភិវឌ្ឍន៍បន្តជួយជុំរុញការបំពាក់សម្ភារ:រូបវ័ន្ដផ្នែកអនាម័យដូចជាបង្គន់.កន្លែងលាងសម្អាតដៃ និងប្រព័ន្ធទឹកស្អាតអោយបានគ្រប់សាលារៀននិងចាត់តាំងអោយសិស្សានុសិស្សអនុវត្តការលាងសម្អាតដៃរាលវេនសិក្សានិងអោយមាតាបិតាសិស្សជួយជម្រុញ់ទម្លាប់នេះនៅក្នុងគ្រួសារ ៕ដោយ៖ឃិន គន្ធា








































