ស្ទឹងត្រែង៖ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីគរូបនីយកម្មនិងសំណង់ជំរុញអោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណងខេត្តស្ទឹងត្រែង រៀបចំផ្តល់សេវាក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋអោយ បាន ត្រឹមត្រូវតាមនីតិវិធីជៀសវាងកុំនាំគ្នាកេងប្រវ័ញយកប្រាក់ពីប្រជាពលរដ្ឋខុសទៅនឹងសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដីគរូបនីយកម្ម។ ក្នុងពិធីប្រកាសផ្លាសប្តូរមុខតំណែងប្រធានមន្ទីដែនដីខេត្តស្ទឹងត្រែងថ្មីកាលពី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៤ ឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មាន ប្រសាសន៍ថាៈ បងប្អូនប្រជាពលរដ្ឋធ្វើប័ណ្ឌកម្មសិទ្ធិដីធ្លីពួកគាត់ត្រូវពឹងផ្អែកទៅលើថ្នាក់ដឹកនាំ នឹងមន្ត្រីជំនាញ មន្ទីររៀបចំដែនដីដែលជាអ្នកអនុវត្តផ្ទាល់ នឹងបំពេញកាតព្វកិច្ច
អោយបានត្រឹមត្រូវតាម នីតិវិធីរបស់ក្រសួងដែនដី ដែលបានប្រកាសជូនដាក់អោយប្រើប្រាស់ជាផ្លូវការ ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដីបញ្ជាក់ថាៈ មន្ត្រីទាំងអស់ត្រូវគោរពតាមការណែនាំ របស់ក្រសួង អនុវត្តការងារធ្វើអោយប្រជាពលរដ្ឋមានជំនឿទុកចិត្ត ការផ្តល់សេវានេះគឺធ្វើ យ៉ាងណាអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋលោកថ្នាន់ថ្នាក់នោះជាចំណុចមួយសំខាន់ណាស់ ចំណុចទី២ គុណភាពព័ត៌មានត្រូវតែពិតត្រូវឆ្លើយវាចារទៅវិញដោយ ពាក្យទន់ភ្លន់ ប្រកបដោយមនសិកាវិជ្ជាជីវៈការ ផ្ត លសេវាអោយគោរពទៅតាមគោលការកំណត់ ។ លោក លី ឧសភា ប្រធានមន្ទីរចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី ព្រមទាំងសហការរួមគ្នាអនុវត្ត
សកម្មភាព បំរើប្រជា ពលរដ្ឋឲ្យបានទៅតាមសំណូមពរ និង តាមការណែនាំរបស់អាជ្ញាធរខេត្ត ក៏ដូចជាក្រសួងប្រគល់ឲ្យ ។ សូមបញ្ជាក់ថា៖ ការផ្លាស់ប្តូរមុខតំណែងនេះគឺ តែងតាំងលោក លី ឧសភា អនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែងជំនួសលោក ជួរ ជិនសុធា ត្រូវទៅបំពេញការងារជាអនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីគរូបនីយកម្មនិងសំណង់វិញ ហើយប៉ុន្មានឆ្នាំកន្លងមកនេះ មន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង សំរេចវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ បានជាង ៣ម៉ឺនហិចតា ចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋ បានជាង ៥
ពាន់បណ្ណ័ កសាងហេដ្ឋារចនា សម្ពន្ធ័សំរាប់បំរើឲ្យចរន្តការងារ មន្ទីរសូរិយោដីបានរួចរាល់ និងអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី របស់រាជរដ្ឋាភិបាល សំរេចបានលើក្បាលដី ១៥.២២៧ ក្បាលដីស្មើនឹង ៩៨៥៩ គ្រួសារ ចេញបញ្ជីបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋបានចំនួន ៦០៨០ ប័ណ្ឌ រួមនិងសំរេចបានកិច្ចការងារជាច្រើនទៀត ៕ ប៊ុន វាសនា(FBIS)




































