កំពង់ឆ្នាំង៖នៅក្នុងពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌរយៈពេល១២ថ្ងៃកន្លងមកនេះ លោកស្នងការនគរបាលខេត្ត បានដាក់ផែនការអោយសមត្ថកិច្ចនគរបាលគ្រប់ស្រុក ក្រុង បញ្ចាញកម្លាំងការពាររក្សាសុវត្តិភាព សន្តិសុខ ស ណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋាន និងនៅតាមវត្តអារាមបានល្អ។ លោកវរៈសេនីយឯក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្ត និងជាប្រធានសេនាធិការ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះថា៖យោងតាមការណែនាំរបស់លោកអគ្គ ស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្ត លោកស្នងការនគរបាលខេត្តបានដាក់ផែនការអោយ សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋាន បញ្ចេញកម្លាំងនគរបាលនិងប្រជា
ការពារ ឈរជើងការពារនៅតាមគោលដៅ គ្រប់វត្តអារាម ដែលក្នុង១វត្តៗមានកម្លាំងពី៥ទៅ៧នាក់ និងនៅកន្លែងកំសាន្តនានាតាមមូលដ្ឋានក៏ត្រូវបានដាក់កងកម្លាំងនគរបាល និងប្រជាការពារ ឈរជើងការពារសន្តិសុខនិងសណ្តាប់ធ្នាប់ផងដែរ។ ដោយឡែកគ្រប់អធិការដ្ឋានស្រុក និងក្រុងមានកងកម្លាំងអន្តរាគមន៍ ចេញល្បាតចល័តចំនួន១៥នាក់ ចំពោះស្នងការដ្ឋានវិញមានកម្លាំងអន្តរាគមន៍ចេញធ្វើការចល័តចំនួន៣០នាក់ជាប្រចាំ ដើម្បីត្រៀមទប់ស្កាត់គ្រប់សភាពការណ៍
នានាដែលកើតមានឡើងនៅក្នុងខេត្ត និងនៅគ្រប់មូលដ្ឋាន។ ជាលទ្ធផលនៅក្នុងរយៈពេល១២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនេះ របាយការណ៍បឋមអោយដឹងថា៖គ្រោះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣លើក(ឆ្នាំមុនមាន៩លើក) មានមនុស្សស្លាប់២នាក់និងរងរបួស១០នាក់។គ្រោះថ្នាក់ផ្សែងៗចំនួន៦លើក បណ្តាលអោយមនុស្សស្លាប់ចំនួន៥នាក់ ក្នុងនោះមាន ខ្យល់ព្យុះប៉ើងផ្ទះ ,រន្ទះបាញ់, ដង់ទឹកស្លាប់និងធ្វើអត្តឃាត។។បទល្មើសកើតមាន២លើក គឺជារឿងអំពើហឹង្សានៅក្នុងគ្រួសារ។ ដោយឡែកសមត្ថកិច្ចនគរបាលចរារណ៍ខេត្ត បានចេញសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ នៅតាមទីប្រជុំជន ក្នុង
ក្រុងដែលមានការកកស្ទះ និងចូលរួមវាស់វែងនិងកសាងសំណុំរឿង នៅគ្រប់ទីកន្លែងដែលកើមានគ្រោះថ្នាក់ចរាចរណ៍ធំៗ និងប្រមូលវត្ថុតាងនៃគ្រោះថ្នាក់មកទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ លោក ស៊ុំ សុជាតិ បាននិយាយអោយដឹងទៀតថា៖ក្រៅពីការជួយរក្សាការពារសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ខាងលើនេះ សមត្ថកិច្ចនៅគ្រប់មូលដ្ឋាន ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន និងនៅតាមវត្តអារាមអោយប្រុងប្រយត្ន័និងចេះការពារសុវត្តិភាពដោយខ្លួងឯង ដូចជាពេលចេញពីផ្ទះត្រូ វបិតបារែតភ្លើង ការពារភ្លើងឆេះផ្ទះ ពេលបើកបរម៉ូតូត្រូវពាក់មួកសុវត្តិភាព នៅពេលស្រវឹងកំបើកបរ ពេល បានជួបប្រទះនូវបទល្មើសផ្សេងៗកើតឡើងត្រូវរាយការណ៍ និងសហការជាមួយសមត្ថកិច្ចអោយបានទាន់ពេ លវេលា ដើម្បីចូលរួមចំណែកពង្រឹងគោលនយោបាយភូមិឃុំសុវត្តិភាព
អោយបានរឹងមាំ និងរួមគ្នាទប់ស្កាត់ និងបង្ក្រាបគ្រប់បទល្មើសដែលកើមាននៅក្នុងមូលដ្ឋាន។ ស្តែងចេញពីការខិតខំសហការការពារបានល្អរបស់សមត្ថកិច្ចនិងប្រជាការពារ នៅតាមវត្តអារាមមួយ ចំនួនក៏បានជួយឧបត្ថម្ភបាយទឹក និងថវិកាមួយចំនួនដល់ប្រជាការពារនិងសមត្ថកិច្ចយើងផងដែរ ដែលកត្តា នេះអាចបញ្ជាក់បានថា កម្លាំងសាមគ្គីពិតជាទទួលបានជ័យជំនះយ៉ាងប្រាកដគ្រប់ភារកិច្ច៕ ប៊ុន វាសនា(FBIS)




































