ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋឃុំជ័យឧត្តមបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់មួយកន្លែងបានធ្វើសកម្មភាពបូមខ្សាច់ជិត២ឆ្នាំមកហើយ នៅតាមដងទន្លេ ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ដោយពុំមានច្បាប់ទម្លាប់ ។ ថៅកែការដ្ឋានបូមខ្សាច់នេះ ត្រូវបានគេស្គាល់ឈ្មោះ ជា គួង
មានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនក្នុងប្រទេសវៀតណាម ។ លោក ជឹម ផាត់ មេឃុំជ័យឧត្តមបានបដិសេធថា លោក ពុំបានដឹងពីការដ្ឋានបូមខ្សាច់នោះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់បានថ្លែងទទួលស្គាល់ថា ការដ្ឋានបូមខ្សាច់ខាងលើ ពិតជាពុំមានច្បាប់មែន ។ ពេលនេះលោកកំពុងឲ្យម្ចាស់ការដ្ឋានសុំច្បាប់ ។
តើត្រឹមត្រូវទេដែលការដ្ឋានបូមខ្សាច់ធ្វើសកម្មភាពអស់រយៈពេល២ឆ្នាំទៅនោះមកដល់ពេលនេះទៅហើយ ទើបអាជ្ញាធរស្រុកឆ្លើយថាឲ្យម្ចាស់ការដ្ឋានសុំច្បាប់។ ករណីនេះគួរតែអភិបាលខេត្តពិនិត្យផង តើលោកអភិបាលស្រុកលំផាត់អះអាងបែបនេះត្រឹមត្រូវទេ ?