​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​បានទទួល​អំណោយ​ពី​សប្បុរសជន​

0


សៀមរាប ៖ អំណោយ​របស់​អ្នកនាង ថៃ លីន ដែលជា​អាជីវករ​ក្នុង​ផ្សារ​ចាស់​ក្រុង​សៀមរាប​បាន​នាំយកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣០​គ្រួសារ ក្នុងភូមិ ទួល​វៀង ឃុំ ល្វា ស្រុក ពួក ខេត្តសៀមរាប​ដោយ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពីពេល​ថ្មីៗ​កន្លងទៅ ។
មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៣០​គ្រួសារ​នាឱកាស​នោះ​អ្នកនាង ថៃ លីន​ដែលជា​អាជីវករ​ក្នុង​ផ្សារ​ចាស់​ក្រុង​សៀមរាប បាន​បញ្ជាក់ថា​កាយវិការ​ដ៏​សប្បុរសធម៌ នេះ គឺ ជា​ប្រពៃណី​សិ​ល្បះ​នៃ​ការចែករំលែក​ក្នុង​ការជួយ​ឩ​ប​ត្ថ​ម​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​និង​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ ។1

ជាក់ស្តែង​អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​ដល់​បងប្អូន​នាពេលនេះ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១០ គីឡូ មី ១ កេស ទឹកក្រូច ១ កេស ត្រី ខ ១ យួរ មាន​១២​កំប៉ុង ម៉ុង ១ កន្ទេល ១ គ្រឿង​ឩ​ប​ភោគ​បរិភោគ​មួយចំនួនទៀត​និង​ថវិកា ១​ម៉ឺន​រៀល​ផងដែរ ។ អ្នកនាង ថៃ លីន បាន​បន្ត​ប្រសាសន៍ថា​ថ្វីត្បិតតែ​អំណោយ​ទាំងអស់នេះ​មាន​លក្ខ​ណះ​ទ្រង់ទ្រាយ​តូច​ក៏ពិតមែន តែ​វា​ក៏​អាចជួយ​ដោះ ស្រាយ​នូវ​ភាពខ្វះខាត​ចំពោះមុខ​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ។2 (1)
​អ្នកនាង​ក៏បាន​ធ្វើការ ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំង​៣០​គ្រួសារ សូម​ងោ​យ បងប្អូន​ត្រូវ​យកចិត្តទុកដាក់​ទៅ លើ​សុខភាព អនាម័យ​រស់នៅ ក្នុង​ក្រុមគ្រួសារ នូវ​រាល់​ចំណីអាហារ ត្រូវ​ពិសារ​ទឹកស្អាត ដើម្បី​ជៀសវៀង​កុំ​ឲ្យ​មាន​ជម្ងឺឆ្លង និង រោគ​រា​ត្បា​ត​ផ្សេងៗ កើត មាន​ក្នុង​ក្រុមគ្រួសារ និង ត្រូវ​ប្រុងប្រយ័ត្ន​នៅពេល​ទឹកជំនន់ ក្នុងការ​គ្រប់គ្រង​កូនចៅ កុំ​ឲ្យ​ក្មេងៗ​លេង​ទឹក​នាំ​ឲ្យ​មាន​គ្រោះ ថ្នាក់​នូវ​ប្រការ​ណាមួយ​មកដល់​ក្រុមគ្រួសារ​របស់​បងប្អូន​ផងដែរ ។2

បន្ត​មក​អ្នកនាង ថៃ លីន ដែលជា​អាជីវករ​ក្នុង​ផ្សារ​ចាស់​ក្រុង​សៀមរាប​ក៏បាន​បន្ត​សំណេះសំណាល​ជាមួយ​ក្មួយៗ​ចំនួន​៥០​នាក់​ទៀត​ដោយ​អ្នកនាង​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ​ស្តាប់បង្គាប់​ឳ​ពុក​ម្តាយ​លោកគ្រូ​អ្នកគ្រូ​ព្រោះ​ក្មួយៗ​ទាំងអស់​គឺជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ ។5

ដោយនៅ​ក្នុងឱកាស​នោះ​អ្នកនាង ថៃ លីន ដែលជា​សប្បុរសជន​ក៏បាន​ផ្តល់ជូន​នូវ​ថវិកា​ដល់​ក្មួយៗ​ទាំង​៥០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២​ពាន់​រៀល ផងដែរ ៕
​លោក ខេង ខេមរា​6