ខេត្តកំពង់ធំ: រយះពេល៣ខែនៃរដូវបិទនេសាទ នៅខេត្តកំពង់ធំ គឺសមត្ថកិច្ចរដ្ឋបាលជល ផល កំពង់ធំ ដែលដឹកនាំដោយលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌ បានសហការជាមួយនឹងកំលាំង ជ្ញាធរ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ជាបន្តបន្ទាប់ ដែលធ្វើឲ្យបទល្មើសនេសាទនៅ ខេត្តកំពង់ធំ មានការថយចុះជាងឆ្នាំមុន(ឆ្នាំ២០១៣)។
លោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានប្រសាសន៍ថា លទ្ធផលនៃ ការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទនេះ ដោយគិតពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៤នេះ ជាលទ្ធផលគឺបង្ក្រាបបាន២០៧ករណី ក្នុងនោះមាន១៩៧ករណីគឺរុះរើ បំផ្លាញចោលដែលមានឧបករណ៍ របាំងធ្នស់៣របាំងស្មើនឹង៦៣ម៉ែត្រ.លូ៨៩០លូ.លែងត្រីចំរុះទម្ងន់ ៤២៤០គីឡូក្រាម.ព្រូលឬស្សី៧៤៥ម៉ែត្រ.ឧបករណ៍ឆក់១០កំប្លេរ. ឆ្នុក៨ឆ្នុក.បង្គោល៣៤ ៤១៥ដើម. ឡុក៦៦៣ឡុក .មងរាយ១២ ២០០ម៉ែត្រ. ដាយ១០មាត់. អំពូល៨អំពូល. លែងកូនត្រីឆ្ដោនិងរ៉ស់ ៨៣០០០ក្បាល. របាំងសាច់អួននិងស្បៃមុង៥២៧របាំង ស្មើនឹង៦២ ៩៩៥ម៉ែត្រ. លប១៧៣លប. អួន១០វង់ស្មើនឹង៧១០ម៉ែត្រ. សម្រាស់៥ដុំ. និងអាគុយ៩គ្រឿង ចំណែក១០ករណីទៀត គឺមាន២ ករណីបញ្ជូនទៅតុលាការ មានមនុស្ស១នាក់ ដែលប្រើឧបករណ៍ឆក់និងអួនហ៊ុំ១វង់និងកាណូត១ គ្រឿង ឯ៨ករណីទៀតគឺពិន័យស្មើនឹងទឹកប្រាក់៩ ០៩០ ០០០រៀល។
ចំណែកទិដ្ឋភាពជាក់ស្ដែងនិងប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលមានមុខរបរ ជាអ្នកនេ សាទបានដឹងថាបទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំនេះគឺមានការថយចុះច្រើន បើប្រៀបធៀប នឹងឆ្នាំមុន ប៉ុន្តែបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយនៅតែមាននៅចំណុច ក្រឡុក បាយក្អែក .មាត់ទ្វាបឹង.កោះតាប.ចុងព្រែកឆ្កោកនិងចុងព្រែកតាសោម ក្រោមដែនសមត្ថកិច្ចលោក ព្រុំ ឃឿន នាយសង្កាត់ផាត់សណ្ដាយ ដែលប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា លោកព្រុំ ឃឿន នេះ ងាប់ត្រគាកស្ដូកខាងការងារ ។
ទាក់ទិននឹងករណីនេះ លោកប៉ែន វណ្ណរិទ្ធ បានបន្តឲ្យដឹងថា សមត្ថកិច្ចរដ្ឋបាលជលផលនឹង
បង្ក្រាបទៀតមិនថា តែក្នុងរដូវបិទឬក៏បើកនេសាទនោះទេ ឲ្យតែបទល្មើស៕ដោយផន សុខជាតិ