ភ្នំពេញ ៖ កាលពីនាវេលាម៉ោង៤ និង ២០នាទីយប់ឈានចូល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ មានអគ្គីភ័យបានឆាបឆេះផ្ទះលេខ១៥ar2 របស់ប្រជាពលរដ្ឋមួយកន្លែងនៅតាមបណ្តោយផ្លូវ លេខ៣៣៦Z ស្ថិតក្នុងភូមិ៣ ក្រុម២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលផ្ទះជនរងគ្រោះនៅជាន់លើ ហើយភ្លាមៗ ក៏មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង ជួយបាញ់ទឹកពន្លត់ភ្លាមៗ៕
ការឆាបឆេះនេះ បានធ្វើឲ្យសមត្ថកិច្ចលំបាក ក្នុងការអន្តរាគមន៍ជាខ្លាំង ព្រោះផ្ទះដែលឆាបឆេះនោះ ស្ថិតនៅជ្រៅពីផ្លូវ ហើយចំណុចឆេះស្ថិតនៅជាន់ទីមួយ គឺមានការជួយពីប្រជាពលរដ្ធទាញទុយោទឹកទៅបាញ់ពន្លត់ភ្លើងក្នុងផ្ទះទើបអាចគ្រប់គ្រាងដ្ធានការបាន។ ទោះបីជាយ៉ាងក៍ដោយ ក្រោយការចេញប្រតិបត្តិកា ដ៏យកចិត្តទុកដាក់ ពីមន្ត្រីនគរបាលពន្លត់អគ្គិភ័យ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ការឆាបឆេះ ត្រូវបានពន្លត់ទៅវិញទាំងស្រុង នៅវេលាម៉ោងប្រមាណ ៧ និង៣០នាទី មិនបង្កឲ្យមានការរាលដាលដល់ផ្ទះអ្នកដទៃនោះទេ។
បើតាមសមត្ថកិច្ច បានឲ្យទៀតដឹងថាម្ចាស់ផ្ទះនេះឈ្មោះ ខន ប៉ុនឡុង ភេទ ប្រុស អាយុ ៥០មុខរបរអ្នកលក់បន្លែនៅផ្សារដើរគរ ហើយចំពោះអគ្គិភ័យនេះដែរ បង្កឡើងដោយសារទុស្សេរខ្សែភ្លើងនៅកន្លែងទុកដាក់របស់របរនៅខាងលើផ្ទះនេះ ។ សមត្ថកិច្ចបានបញ្ជូនរថយន្តចំនួន២គ្រឿង ទៅអន្តរាគមន៍ តែប្រើទឹកអស់តែ ៣គ្រឿង ហើយ ចំណែកទំហំនែការខូចខាតសមត្ថកិច្ចបានអះអាងថា អស់ចំនួន៥០ភាករយ់។