​លោក ម៉ុ​ន នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដាក់​ឆ្នុក

0

​កំពង់ធំៈ សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ឃុំ​ពាម​បាង បានកើត​ឡើង​យ៉ាង​អានាធិបតេយ្យ ដែល​ត្រូវបាន គេ​ដឹងថា មាន​មន្ត្រីជលផល​ម្នាក់ ជា​នាយរង​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង បាន​បើក​ភ្លៀង​ខៀវ​ឲ្យ ក្រុម ជនល្មើស​ប្រកបមុខរបរ​ដាក់​ឆ្នុក និង​ដាក់​ស្បៃ​មុង ហើយ​តំ​ម្រូ​វ​ឲ្យ​បង់​ក្នុង​មួយ​ឆ្នុក ៤​លាន​រៀល សម្រាប់​ក្នុង ១​រដូវ​។​
​ឃុំ​ពាម​បាង​ស្ថិតនៅក្នុង​បឹង​ទន្លេសាប មាន​ចម្ងាយ​ពី​ស្រុក​ស្ទោង​ប្រមាណ ៤៥​គ​.​ម ប្រជាពលរដ្ឋ​មាន​ទៅ​លំនៅ​លើផ្ទះ​បណ្តែត​ទឹក មាន​មុខរបរ​នេសាទ​ត្រី និង​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ ដាក់​ស្បៃ​មុង ដាក់​ដៃ និង​ឆក់​ត្រី ព្រមទាំង​ដាក់​អួន​ក្រឡា​ញឹក ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ និង​ដាក់​ឆ្នុក​យក​ត្រី​គ្រប់​ប្រភេទ​មក​កិន ឲ្យ​ចំណី​កូន​ត្រី​ឆ្តោរ ទោះជា​មានការ​ហាមឃាត់ ពី​DSC01836

សំណាក់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ក្តី ក៏​ប្រជា ពលរដ្ឋ​ទាំងនេះ នៅតែ​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ និង​ដាក់​ស្បៃ​មុង ដាក់​ដៃ ដោយសារតែ​ពួកគេ​អះអាងថា បាន​បង់ ឲ្យ​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង និង​លោក ម៉ុ​ន ជា​នាយរង​ជា​អ្នកដើរ​ប្រមូល​លុយ​តាម​ម្ចាស់​ឆ្នុក ។​
​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​ភ្លើង​ត្រៀបត្រា បណ្តែត​លើទឹក​ដូចជា​គេ​ហែរ​កឋិន នៅ​ចំនុច​ឃុំ​ពាម​បាង និង​ភូមិ​ដូន​ស្តើង ភូមិ​បាឡត និង​បឹង​ទន្លេ​ឆ្នា​រ មានការ​ដាក់​ឆ្នុក​យ៉ាង​គគ្រឹកគគ្រេងIMG_0105

ដោយ​មិន​មានការ​ខ្លាចញញើត​សូម​ម្បី​តែ​បន្តិច ក្នុងនោះដែរ​ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ ខ្សឹប​ប​ប្រាប់ថា​ការដាក់​បទល្មើស​នេះ គឺ​ត្រូវបាន​រត់ការ អស់ហើយ និង​ចែក​គ្រប់​ស្ថាប័ន ក្នុងនោះដែរ​ក៏មាន​ប្រភព​ពត៌មាន​លិច​លឺថា មាន​អាជ្ញាធរ​ឃុំ​ម្នាក់​កំពុងតែ​រត់ការ​ជាមួយ ស្ថាប័ន​ដ៏​មានអំណាច​មួយ​នៅក្នុង​ខេត្ត ក្នុង​តំលៃ​១៥០០​ដុល្លា សម្រាប់​ស្រុក​ស្ទោង ក្នុង​មួយ​រដូវ ។​DSC01835
​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជា អ្នក​ដាក់​ឆ្នុក​បាន​រៀបរាប់​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​ខ្លាច​ន​ណា​ទាំងអស់ ព្រោះ​លោក ម៉ុ​ន នាយរង​សង្កាត់​គាត់​ក៏​យកលុយ​ខ្ញុំ លោក បូរ អង្ក​ការ​បរិស្ថាន ក៏​ខ្ញុំ​បង់ គ្រប់គ្នា​ខ្ញុំ​បង់​ឲ្យ​អស់ ហើយ​រឿង​អ៉ី​ដែល​លោក​ដាក់​មិនបាន តែបើ​ចង់​បិទ ទាល់តែ​កុំ​យកលុយ​របស់គាត់ ចំណែក​លោក ទូរទស្សន៍ និង​លោក កាសែត អញ្ជើញ​ចុះ​មួយ​សេរី ព្រោះ​file71

គាត់​រត់ការ​តាំងពី​លើរ​ហូត​ដល់​ក្រោម ដោយ​គ្មាន​ចន្លោះ​នោះទេ ។​
​លោក​ប៉ែន វណ្ណ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា លោក​បានទទួល​ពត៌មាន​ថា លោក​ម៉ុ​ន បាន​អនុញ្ញាតិ​ឲ្យ​ក្រុម​ជនល្មើស ដាក់​ឆ្នុក​ហ្នឹង​ដែរ តែ​លោក​នឹងធ្វើ​ការសាកសួរ ជា​ក្រោយ ។ សូមបញ្ជាក់​ផងដែរ​ថា លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ ធ្លាប់បាន​ប្រកាស់​ជា​សារ​ធារ​ណៈ​ថា និង​នៅតាម​អង្គរ​ប្រជុំ​នានា​ថា ហាម​មិនអោយ​មន្ត្រី​ណា​ម្នាក់ ពាក់​ព័​ន្ឋ​ជាមួយនិង​បទល្មើស និង​យកលុយ​យក​កាក់​ជាដាច់ខាត តែបើ​មាន​គឺ​មិន ទុកជា​ដាច់ខាត៕file74