លោក​គោ​ស៊ុំ​សារឿ​ត​បាន​បង្កើត​គណកម្មកា​រ​ថែរក្សា​ផ្លូវ​និង​សំអាត​ក្រុង​ដោយ​អនុវត្ត​ការយក​លុយ​ពី​រថយន្ត​ដឹក​ដី នៅពេល​ខាងមុខ​

0


​ខេត្តបន្ទាយមានជ័យ​៖
​លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន បង្កើត​គណកម្មការ​ថែរក្សា​ផ្លូវ​និង​
សំអាត​ក្រុង​នៅពេល​ខាថ​មុខ​នេះ​។​ហើយ​គណកម្មការ​នេះ​នឹង​អនុវត្តន៍​តាម​គោលការណ៍​យកលុយ​ពី​រថយន្ត​ដឹក​ដី​១​គ្រឿង​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​គ្រា​ដែល​សកម្មភាព​ដឹក​១​ថ្ងៃ​មិនតិចជាង​១.០០០​ជើង​ចេញចូល​ភ្នំ​ស្វាយ​។ ជាក់ស្តែង​ក្រោយពេល​ថ្នាក់ដឹកនាំ​ខេត្ត​គ្រោង​បញ្ឈប់​ក្រុមហ៊ុន​កាយ​ថ្មភ្នំ​ធ្វើ​អាជីវកម្ម​គឺ​ឃើញ​សកម្មភាព​រថយន្ត​ដឹក​ដី​ចេញ​ត្រង់ចំណុច​ផ្លូវ​វត្ត​ចំការ​ខ្នុរ​សង្កាត់​អូរ​អំបិល​១​ថ្ងៃ​មិនតិចជាង​១.០០០​ជើង​ចេញចូល​ភ្នំ​ស្វាយ​ដែលមាន​គ្រឿងចក្រ​២​គ្រឿង​កំពុង​កាយ​ដីភ្នំ​និង​មាន​បុ​គ្ក​ល​ម្នាក់​ពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា​ជា​យោធា​សឹក​រង​ខេត្ត​កំពុង​ធ្វើ​សកម្មភាព​រាប់ឡាន​ដឹក​ដី​យកលុយ​។ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​នៅ​ក្រុង​សិរីសោភ័ណ​មាន​ភ្នំ​ដែល​ជាប់​គ្នា​ចំនួន​៤​កណ្តាល​ក្រុង​ហើយ​រយះពេល​កន្លងមក​ត្រូវបាន​image (1)

ក្រុមហ៊ុន​ចំនួន​៤​មាន​១.​ក្រុមហ៊ុន​យឿ​ប គង់ ២.​ក្រុមហ៊ុន​ភ្ល​ន់​ហង់ ៣.​ក្រុមហ៊ុន​ញាំ សា​វ៉ូ​ន ៤.​ក្រុមហ៊ុន​ឡា​ច ហុក បានធ្វើ​សកម្មភាព​កាយ​ភ្នំ​ធ្វើ​អាជីវកម្ម​ស្ទើរតែ​រលាយ​ភ្នំ​។​ភ្នំ​ដែល​មាននៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​នេះ​គឺ​ប្រឈម​ការកាយ​ធ្វើ​អាជីវកម្ម​ដែល​ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​ហើយ​ខេត្ត​បាន​សុំ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​ត្រូវបាន​បញ្ឈប់​ធ្វើ​សកម្មភាព​។ លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​image (1)

កាយ​ថ្មភ្នំ​ធ្វើ​អាជីវ​ទាំង​៤​ក្រុមហ៊ុន​នេះ​គឺ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣០​កញ្ញា​២០១៤​នេះ​ទើប​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​ដឹក​យ៉ាង​គគ្រឹកគគ្រេង​ហើយ​បើ​បញ្ចប់​ហើយ​មាន​ធ្វើ​សកម្មភាព​ទៀត​និង​មាន​វិធានការ​តាមច្បាប់​។ លោក វ៉ា​យ គេង​លី អភិបាលរងក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា​៖​ពាក់ព័ន្ធ​និង​រថយន្ត​ដឹក​ដី​ចេញពី​ភ្នំ​យ៉ាង​គគ្រឹក​គ្រែង​បែបនេះ​គឺ​ខេត្ត​បាន​បង្កើត​គណកម្មការ​ថែរក្សា​ផ្លូវ​និង​សំអាត​ក្រុង​ដើម្បី​យកលុយ​ពី​រថយន្ត​ដឹក​ដី​ចេញពី​ភ្នំ​រថយន្ត​ប្រភេទ​កង់​១០​យក​តំលៃ​២​ម៉ឺន​រៀល​និង​រថយន្ត​ប្រភេទ​កង់​៦​យក​តំលៃ​១​ម៉ឺន​រៀល​តែ​គ​ណះ​កម្ម​ការ​នេះ​មិនទាន់បាន​អនុវត្តន៍​នៅឡើយ​ទេ​៕