អគ្គីភ័យ​ឆាបឆេះ​សិប្បកម្ម​កែច្នៃ​ស្មាច់​

0

រាជធានី​ភ្នំពេញ​៖ សិប្បកម្ម​ផលិត និង កែច្នៃ​សំភា​រះ​ធ្វើ​អំពី​ស្មាច់​មួយកន្លែង​ដែលមាន​ទីតាំង ស្ថិតក្នុង​ដី​ឡូ​មួយកន្លែង​គ្មាន​លេខ​ស្ថិតក្នុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​6 ខណ្ឌ​ឬ​ស្សី​កែវ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​10​និង​00​នាទី ព្រឹក​ថ្ងៃទី​6​ខែ​កុ​ម្ភះ ឆ្នាំ​2014 បណ្ដាលអោយ​ខូចខាត​ទ្បើ​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​៖ សិប្បកម្ម​កែច្នៃ​ស្មាច​ខាងលើនេះ​គឺជា​កម្ម​សិទ្ធ​របស់លោក ចាន់ ថា ហើយ​លោក​មាន​ទីតាំង​នៅក្នុង​សង្កាត់​ឬ​ស្សី​កែវ​មួយកន្លែង​ទៀត​មុន​ពេលដែល​អគ្គីភ័យ​ឆាបឆេះ​នោះ​សិប្ប​កម្មនេះ​មិន​ដំណើរការ​ទេ​គឺ​ទុកចោល​ដោយ​អោយ​កម្មករ​ទៅធ្វើ​ការ​នៅឯ​សិប្បកម្ម​មួយទៀត​នៅ​សង្កាត់​ឬ​ស្សី​កែវ​វិញ​ហើយ​សិប្បកម្ម​របស់លោក ចាន់ ថា មាន​កែច្នៃ​ផលិត​ដូចជា​ទូក អូប័រ ឡាន​ក្មេង​លេង​–​។​ល​។

សុទ្ធតែ​ធ្វើឡើង​អណ​ពី​ស្មាច់​ទាំងអស់​ពេលដែល​អគ្គីភ័យ​ឆាបឆេះ​នោះ​គឺ​គ្មាន​នរណា​នៅទេ​មានតែ​ចុងភៅ​ម្នាក់​គត់​ដែល​ដេកចាំ​សិប្បកម្ម​ហើយ​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្នែក​ខាងក្រោម​នៃ​សិប្បកម្ម​គាត់​សង្ស័យថា​ប្រហែល​ជាមាន​ក្មេងឃ្វាលគោ ឫន​ណាមួយ​ដុត​សំរាម​អ្វី​ក៍​មិនដឹង​បានជា​ធ្វើអោយមាន​អគ្គីភ័យ​ឆាបឆេះ​បែបនេះ​។​អគ្គីភ័យ​បាន​ឆាបឆេះ​យ៉ាងខ្លាំង​ដោយសារ​ខាងក្រោយ​សិប្បកម្ម​នោះ​មាន​ទុក​ជ័រ​ស្មាច​ជាច្រើន​និង​ពុម្ព​សម្រាប់​ផលិត​គ្រឿង​ជ័រ​ផងដែរ​ពេល​ភ្លើង​កំពុងតែ​ឆេះ​ប្រជា​ពលរ​ដ្ធ​ដែល​នៅ​ជិតខាង​បាននាំគ្នា​យក​ទឹក​ទៅ​ជួយ​ពន្លត់​តែដោយសារ​ភ្លើង​ឆេះ​ខ្លាំងពេក​ទើប​មិនអាច​ពន្លត់​បាន​។​

រហូតដល់​សម​ត្ត​កិច្ច​នគ​បាល​ខណ្ឌ​ឬ​ស្ស​ឍិ​កែវ​បាន​ដឹកនាំ​ដោយ​លោក ទៀង  ចន្ទី​សារ អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​បាញ់​ពន្លត់អគ្គីភ័យ​ត្រូវបានរ​លត​ទាំងស្រុង​ទៅ​វ​ញ​បន្ទាប់ពី​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់​ទាន់ពេលវេលា​ក្នុងករណី​គ្គី​ភ័​យើ​ឡើ​ងេះ​មិន​បណ្ដាលអោយ​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​ប្រជា​ពលរ​ដ្ធ​ណា​ម្នាក់​ឡើយ​ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ន​គ​បាល​រាជធានី​ភ្នំពេញ​បានមក​ជួយ​អន្តគម​ន៍​បាញ់​ពន្លត់​ចំនួន​8​គ្រឿង​តែ​បាញ​ពន្លត់​ប្រើប្រាស់​ទឹក​អស់​2​គ្រឿង​ភ្លើ​ងក៍​ត្រូវបាន​រលត់​ទាំងស្រុង​។​បើតាម​លោក ចាន់ ថា ដែលជា​ម្ចាស់​សិប្បកម្ម​បានអោយដឹង​ថា​៖ អគ្គីភ័យ​បាន​ឆាបឆេះ​នេះ​គឺ​ពុំមាន​ខូច​ខាត់​អ្វី​ច្រើន​ទេ​គឺ​គ្រាន់តែ​ឆេះ​ពុម្ព​អស់​ច្រើន​ឈុត​តែ​ប៉ុ​ណ្ណោ​៕ ដោយ ជួប ស្រី​ដា​

06d2