សៀមរាប ៖ នគរបាលយុត្តិធម៍ដែលជាសិក្ខាកាមចំនួន១៥០នាក់ចំណុះស្នងការដ្ឋាននគរ បាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០១៤នេះបានចូលរួមរៀនសូត្រក្នុងវគ្គសិក្សាស្រាវជ្រាវមូលហេតុពាក់ព័ន្ធសំណុំរឿងលើកលែងការចោទប្រកាន់និងដោះលែងអោយនៅក្រៅឃុំនិងណែនាំអង្គភាពជំនាញខ្សែបណ្តោយអោយធ្វើការដកពិសោធន៍កែលម្អចំណុចខ្វះខាតក្នុងការប្រតិបត្តិនីតិវិធីនិងការស៊ើបអង្កេតដែលបានអនុវត្តកន្លងមក ។
ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯ .ឩ ឩត្តមសេនីយ៍ឯក មួង ឃីម អនុប្រធាននាយក ដ្ឋានកណ្តាលនគរបាលយុត្តិធម៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។ លោក ឩត្តមសេនីយ៍ត្រី ជៀវ សុរិយា ស្នងការរងនិងជាតំណាងខ្ពង់ខ្ពស់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ។
ព្រមទាំងមានសមាសភាពចូលរួមជាគណះអធិបតី ពីសំណាក់ អស់លោក ជាស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងប្រតិភូអមគណះអធិបតីបានអញ្ជើញចូលរួមជាគណះអធិបតី ផងដែរ ។
លោក ឩត្តមសេនីយ៍ត្រី ជៀវ សុរិយាព្រមទាំង ឯ .ឩ ឩត្តមសេនីយ៍ឯក មួង ឃីម បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯ.ឩ នាយឩត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ផងនោះ ជាស្តែងថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំ
អោយមានវគ្គខាងលើនេះឡើងគឺក្នុងគោលបំណងដើម្បីការដាស់តើនក្រើនរំលឹកក៏ដូចជារិះរកអោយឃើញនូវចំណុចខ្លាំងនិងចំណុចខ្សោយនូវការសិក្សាស្រាវជ្រាវមូលហេតុពាក់ព័ន្ធសំណុំរឿងលើកលែងការចោទប្រកាន់និងដោះលែងអោយនៅក្រៅឃុំនិងណែនាំអង្គភាពជំនាញខ្សែបណ្តោយអោយធ្វើការដកពិសោធន៍កែលម្អចំណុចខ្វះខាតក្នុងការប្រតិបត្តិនីតិវិធី
និងការស៊ើបអង្កេតដែលបានអនុវត្តកន្លងមក ឲ្យទទួលបាននូវចំណេះដឹងអោយកាន់តែស៊ីជំរៅបន្ថែមទៀតដើម្បីយកទៅអនុវត្តនៅតាមបណ្តាអង្គភាពរៀងៗខ្លួនវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយ លោក ព្រិ ខេង ខេមរា




































