កិច្ចប្រជុំ​ថ្នាក់​តំបន់​ស្ដីពី​ការទប់ស្កាត់​បទល្មើស​ពុ​ក​រលួយ​បរទេស​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​

0

​ ​ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៤ ឯ​.​ឧ តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​ស្ដីពី​ការទប់ស្កាត់​បទល្មើស​ពុ​ក​រលួយ​បរទេស​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧ​ក្រិត​ដ្ឋ​កម្ម ។002

កិច្ចប្រជុំ​នេះ បាន​ប្រារព្វ​ធ្វើឡើង​នៅ​សណ្ឋាគារ​អ៊ី​ម​ប្រៃ​ស​អង្គរ ដោយមាន​ការចូលរួម​ពី​សំណាក់​គណៈប្រតិភូ​បរទេស ភ្ញៀវ​ជាតិ អន្តរជាតិ ដែលជា​អ្នកធ្វើការ​សម្រេចចិត្ត អ្នកជំនាញ អ្នកអនុវត្ត​ផ្ទាល់ ផ្នែក​សិក្សាធិការ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល សរុប​ជាង​៦០​នាក់ មកពី​១៩​ប្រទេស រួមមាន​សមាជិក​អាស៊ាន​ទាំង​១០ និង​ទី​ម័​រ​ខាងកើត ចិន ជប៉ុន អូស្ត្រាលី អាមេរិក បារាំង ស្លូ​វែ​នៀ ស្វី​ស និង​ណ័​រវេ ។

​ ​ ​ ​ ​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​គាំទ្រ​ប្រទេស​អាស៊ាន ទប់ស្កាត់​បទល្មើស​អំពើ​ពុករលួយ​បរទេស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​ការពិនិត្យ​ឡើងវិញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ ការអនុវត្ត​ច្បាប់ កិច្ចសហការ​ប្រតិបត្តិ​ការ​អន្តរជាតិ ក្នុង​ទម្រង់​ជំនួយ​ផ្នែក​ច្បាប់​ឆ្លងដែន​ទៅវិញទៅមក និង​ការបង្ការ ទប់ស្កាត់​បទល្មើស​ពុក​រលួយ​បរទេស ជាពិសេស​ក្នុង​របរ​ការណ៍​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ចូលទៅក្នុង​សហគម​ន៏​សេដ្ឋកិច្ច​តែមួយ​ចាប់ពី​ឆ្នាំ​២០១៥ ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាង​មុង​នេះ ។ ​001

​ ​ ​ឯ​.​ឧ តុ​ប សំ បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​នូវ​គោលបំណង​នេះ កិច្ចប្រជុំ​នឹង​ស្ដាប់​នូវ​បទ​បង្ហាញ​ពី​វាគ្មិន និង​អ្នកជំនាញ​ជាច្រើន ហើយក៏​នឹង​ពិភាក្សា ជជែក វែកញែក​ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់ សំដៅ​ឈានដល់​ការដាក់ចេញ​នូវ​អនុសាសន៍ ស្ដីពី​ការទប់ស្កាត់​បទល្មើស​ពុ​ក​រលួយ​បរទេស ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។

ឯ​.​ឧ បាន​មានប្រសាសន៍​បន្តថា ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​បាតុភូត​ថ្មី​នេះ នឹង​ទាមទារ​ឲ្យ​មា​ការយល់ដឹង និង​ច្បាប់​ថ្មីៗ ដើម្បី​អាច​យកមកប្រើ​ប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ ហើយ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​ទម្រង់​បែបនេះ គឺ​យើងទាំងអស់គ្នា​ត្រូវ​គិត​អំពី​ទិដ្ឋភាព​ចំនួន​៤ សំខាន់ៗ ដូចជាៈ​-​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ប្រទេស​នីមួយៗ ក្នុងការ​ស៊ើបអង្កេត និង​ផ្ដន្ទាទោស -​ការចូលរួម និង​ការគោរព​ប្រតិបត្តិ​របស់​ផ្នែក​សាជីវកម្ម -​កិច្ចសហការ​ប្រតិបត្តិ​ការ​អន្តរជាតិ ជាពិសេស​ក្នុង​ទម្រង់​ជំនួយ​ផ្នែក​ច្បាប់​ទៅវិញទៅមក និង​ការអនុវត្ត​ច្បាប់​ផងដែរ ។
​លោក ខេង ខេមរា​