ឧត្តរមានជ័យ៖ នាព្រឹកនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងសហការី បាននិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្តលើករាសី ក្នុង ឱកាស បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិខ្មែរ ឆ្ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ . ស .២០២៣ ដែល
ឈាន ចូល មក ដល់ ដើម្បីប្រោស ព្រំ សព្ទសាធុការពរ សិរី សួស្តី ជ័យ មង្គល វិបុល សុខ មហាប្រសើរ ជូន ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រី ក្រោម ឱវាទ ទាំងអស់ ព្រមទាំងក្រុមគ្រួសារ និង បួងសួងសូម ឲ្យ ទេវតា ឆ្នាំ ថ្មី តាម ជួយ បីបាច់ ថែរក្សា ឱ្យ បាន សេចក្តីសុខ សេចក្តីចម្រើន សុខសប្បាយគ្រប់ៗគ្នា និងឧទ្ទិស បុណ្យ កុសល ជូន ចំពោះ វិញ្ញាណក្ខន្ធ បុព្វការី ជន និងជន ស្នេហា ជាតិ ទាំងអស់ ដែល បាន ពលី ជីវិត ក្នុង បុព្វហេតុ ជាតិ មាតុភូមិ ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ និងមន្ត្រីទាំអស់ចំណុះស្នងការដ្ឋានយ៉ាងច្រើនកុះករ ៕ ដោយ ភ្នំដងរែក









































