ខេត្តឧត្តរមានជ័យ
អាជ្ញាធរខេត្តឧត្តរមានជ័យ លោក ស ថាវី អភិបាលខេត្ត បាននិយាយថា នៅព្រំដែនក្នុងភូមិសាស្ត្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមនិងស្រុកភូស៊ីង ខេត្តស៊ីសាកេត (ថៃ)ត្រៀ
មនិងបើកច្រកមួយបន្ថែមទៀតនៅព្រំដែន(ច្រកជប់រុន)ពេលឆាប់ៗខាងមុខ ។
ការលើកឡើងបែបនេះក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តឧត្តរមានជ័យមួយរូបបន្ថែមទៀត កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅសាលាខេត្ត ក្រោមអធិបតីលោក លូ រ៉ាមីន អនុរដ្ឋលេខាធិការតំណាងឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកបន្តទៀតថា នៅខេត្តឧត្តរមានជ័យជាខេត្តមួយមានបណ្តោយជាប់ព្រំដែនជាមួយខេត្ត៣ក្នុងប្រទេសថៃ មានខេត្តស៊ីសាកេត ខេត្តសូរិន្ទ និងខេត្តបូរីរាំ ។ហើយកន្លងមកខេត្តឧត្តរមានជ័យមានការទំនាក់ទំនងនិងបានឯកភាពពីរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបើកច្រកបានចំនួន៣មកហើយនៅព្រំដែនជាផ្លូវការ គឺច្រកជប់គគី ឃុំគោកមន ស្រុកបន្ទាយអម្ពិល ច្រកអូរស្មាច់សង្កាត់អូរស្មាច់ ក្រុងសំរោង និងច្រកជាំស្រងាំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ។ហើយច្រកទាំង៣នេះ ឈមខេត្តបូរីរាំ និងខេត្តស៊ីសាកេត ។
ដោយឡែកសម្រាប់ច្រកដែលត្រៀមនិងបើកពេលខាងមុខបន្ថែមទៀត គឺច្រកជប់រុន ក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ឈមនិងខេត្តមួយទៀតរបស់ថៃ គឺខេត្តស៊ីសាកេត្ត ។