​បញ្ជូន​ជនសង្ស័យ មេ កូន ៤​នាក់​លេង​កន្ទុយលេខ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​

0

កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ ចំនួន​៤​នាក់ ករណី​លេងល្បែង​ស៊ីសង ( បើក​កន្លែង​លក់​ឆ្នោត កន្ទុយលេខ ) ទៅ​ពន្ធនាគារ បន្ទាប់ពី​ឃាត់ខ្លួន នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ភូមិ​អូរ​ឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​រួចមក ។​
​ ​លោក វរៈសេនីយ៍ទោ សុខ សំបូរ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ដឹកនាំ​បង្ក្រាប​ដោយ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​DSC02306

ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ចំណុច​ខាងលើ ជា​លទ្ធផល ឃាត់ខ្លួន អ្នកបើក​កន្លែង​លក់​ឆ្នោត​កន្ទុយលេខ ចំនួន​៣​នាក់ រួមមាន​៖ ១-​ឈ្មោះ ស៊ឹង ធី​ណា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ២-​កាក់ សុខា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ទី​៣-​គី​វ ណា​រ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​អូរ​ឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដូចគ្នា ។ និង​អ្នកលេង​ឆ្នោត​កន្ទុយ​កន្ទុយ​លេខ ចំនួន​១​នាក់​ផងដែរ មានឈ្មោះ ស៊ុយ សុផល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម​ដែរ ។

ដកហូត​វត្ថុតាង​មាន ៖ សៀវភៅ​កត់​លេខឆ្នោត ចំនួន​៨​ក្បាល ម៉ាស៊ីន​គិត​លេខ ចំនួន​១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង និង​ថវិការ ចំនួន​១.០៥០.០០០(​មួយ​លាន​ប្រាំ​ម៉ឺន​រៀល​)​ផងដែរ ។​
​ ​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី ដោយ​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ ទៅ​ឃុំខ្លួន​ប​ណ្ណោះ​អាសន្ន​នៅ​ពន្ធនាគារ​តែម្តង ៕