ប្រជាពលរដ្ឋ​ផ្អើល​មក​ចោមរោម​មើល​កូនជ្រូក​ចម្លែក​មាន​រូប​រៀង​ដូច​សត្វ​ស្វា និង​មាន​ប្រ​ម៉ោ​យ​ដូច​សត្វ​ដំរី

0

សៀមរាបៈ មាន​ហេតុការណ៍​មួយ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ បាននាំគ្នា​មក​ចោមរោម មើល​កូនជ្រូក​មួយ​ក្បាល ដែល​កើតមក មាន​រូបរៀង​ដូច​សត្វ​ស្វា និង​មាន​ដុះ​ប្រ​ម៉ោ​យ​ដូច​សត្វ​ដំរី ស្ថិតនៅ ភូមិ​អង្គរ​ភាស​២​ឃុំ​អង្គរ​ភាសស្រុក​អង្គរជុំ​ខេត្តសៀមរាប​។​20141001_030018
​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុំ អឿង ជា​ម្ចាស់​ជ្រូក បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងែ​ទី​១ ខែ តុលា ឆ្នាំ ២០១៤ វេលា​ម៉ោង​២.១០​នាទី គាត់​បានឮ​សំលេង​មេ​ជ្រូក​៛​បស់​គាត់​ស្រែក​ហើយ​គាត់​ក៍បាន​ដើរ​សំដៅទៅ​ទ្រុង​ជ្រូក​ហើយ ក៏បាន​ប្រទះឃើញ​មេ​ជ្រូក​របស់គាត់ កើតកូន​ជា ច្រើន​ក្បាល ក្នុងនោះ​ក៏បាន​ប្រទះឃើញ​មានកូន​ជ្រូក​មួយ​ក្បាល មាន​រូប​ដូច​កូនជ្រូក​ធម្មតា តែ​ខុស​ប្រក​តី​ត្រង់​ថា នៅ​ចំ​កណ្តាល ក្បាលមាន​ដុះ​ប្រ​ម៉ោ​យ​ដូច​សត្វ​ដំរី រីឯ​នៅ​ផ្នែក​ខាងមុខ មានមុខ​ដូចជា​សត្វ​ស្វា ក្រោយមក​កូនជ្រូក​មួយ​ក្បាល​នោះ កើតមក​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ងាប់​ទៅវិញ បន្សល់​ឲ្យ​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​មក​អុជ​ធូប​សុំ​លេខឆ្នោត តាម​គ្នា​ហែរៗ​។​C360_2014-10-01-03-01-19-501
​តាម​ការ​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំងចាស់​ក្មេង​បាន​អុជ​ធូ​ក​សុំ​សេចក្តីសុខ​និង​ប្រាថ្នា​រក​លាប​ផ្សេងៗ​គ្រប់ៗ​គ្នា​ហើយ​អ្នកខ្លះ​បាន​និយាយ​ទៅតាម​រឿងព្រេង​ដែល​ពាក់ពាន់​និង​សត្វ​ដំរី​សរ​អ្នកខ្លះ​ទៀតថា​ជា​កូនជ្រូក​មាន​បារមី​មក​ចាប់ជាតិ​ហើយ​អ្នកខ្លះ​បាន នាំគ្នា​អុជ​ធូប​សុំ​សេ​ក្តី​សុខ ។​C360_2014-10-01-02-54-02-104
​លោក ប៊ុត សាម មាន​ឲ្យ​ដឹងថា នា​សម័យ​បច្ចុប្បន្ននេះ តែងតែមាន​រឿងហេតុ បាតុភូត​ចម្លែកៗ ដែល​តែងតែ​កើតមក ជាមួយនឹង​សត្វ​គោ ក្របី នឹង​សត្វ​ជ្រូក តែ​ពពួក​កូន​សត្វ​ចម្លែក​បែបនេះ វា​តែងតែមាន​អាយុ​ខ្លី គឺ​កើតមក​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច ហើយក៏​បាន ងាប់​ទៅវិញ តែបើ​យោងតាម​ធម៌​ព្រះពុទ្ធ វិញ​គេ​ថា​នេះ​មិនមែនជា​អ្នកមាន​បុណ្យ​មាន​បារមី​អ្វី​នោះទេ គឺ​វាស​ត្វ​ចង្រៃ​ដែល​មិនទាន់ អស់កម្ម​ពា ដោយសារតែ​កាលពី​ជាតិ​មុន ចាប់ជាតិ​ជាម​នុស្ស បានធ្វើ​អំពើ​បាប កាប់សំលាប់​សត្វមានជីវិត គ្មាន​ចេះ​ធ្វើបុណ្យ​ធ្វើ​ទាន ទើប​ស្លាប់ទៅ មិនទាន់​អស់កម្ម​ផង ក៏​រត់​មក​ចាប់ជាតិ​ជាមួយនឹង​ឆ្កែ ជ្រូក គោ ក្របី និង​មនុស្ស ដោយ​មិនអាច​មិនទាន់​អស់ កម្ម​ពា ក៏​កើតមក​ហើយក៏​ងាប់​ទៅវិញ​។​20141001_071435
​លោក ប៊ុត សាម បាន​បន្តថា ដូច្នេះ​អ្នក​ដែល​បានកើត​មកជា​មនុស្ស គឺជា​សំណាង​តែ​ក៏​មិន​សណ្ឋាន​ថា​អស់កម្ម​ពា​នោះទេ អ្នកខ្លះ កើតមក​ត្រូវ​វេទនា​តាំងពី​តូច​រហូតដល់​ធំ រក​អ្វី​ស្ថិតក្នុង​ជីវភាព​អ្នកក្រីក្រ ខ្លះ​កើតមក​ត្រូវ​ពិការ​តាំងតែ​ពី​កើត តែ អ្នកខ្លះ​គ្រាន់តែ​ចាប់ជាតិ​មិនទាន់​កើត​ឃើញ​ពន្លឺ​ថ្ងៃ​ផង មាន​មាស មាន​ប្រាក់ មាន​វិឡា ដីធ្លី​ចាំ​ទទួល ជា​ចំណងដៃ នេះ​ក៏​ដោយសារតែ​កុសល់ផល​បុណ្យ​ដែល​បាន​សាង​មក​តាំងតែ​ពី​ជាតិ​មុន ដូច្នេះ​ធម៌​ព្រះ​មាន​ពុទ្ធ​ដិ​កា​ថា ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ផល​អាក្រក់​ខ្លះ​ហុច ឲ្យ​ទាន់ហន់ កម្ម​ខ្លះ​ទទួល​នូវ​ជាតិ​ក្រោយ ។​
​ដោយ​.​ប៊ុត​.​សាម​.​និង​.​អ៊ុំ​.​អឿង​20141001_073909