ភ្នំពេញ ៖ រថយន្តលុចស៊ីសRX300 មួយគ្រឿងដែលបើកបរដោយបុរសម្នាក់បានជ្រុលទៅបុកគូទរថយន្តលុចស៊ីស៥៧០ដែលកំពុងឈប់ស្ដុបបណ្ដាលអោយរងការខូចខាតបន្តិចបន្តួច តែភាគីទាំងសងខាងមិនបានធ្វើការដោះស្រាយគ្នានោះទេហើយក៏បានឈ្លោះគ្នានៅកណ្ដាលផ្លូវបណ្ដាលអោយមានការភ្ញាក់ផ្អើលចោមរោមមើលពីអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋយ៉ាងខ្លាំង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១ខែមិនាឆ្នាំ២០១៤ ត្រង់ចំណុចស្ដុបរង្វង់មូលអាងទឹក តាមបណ្ដោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តលុចស៊ីស៥៧០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0888 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់មកស្ដុបរង្វង់មូលអាងទឹកគឺរថយន្តបានឈប់ស្ដុបគឺរថយន្តបានឈប់ស្ដុបហើយក៏ត្រូវរថយន្តលុចស៊ី RX300 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-7885 បើកបរដោយ
បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានជ្រុលមកបុកគូទរថយន្តលុចស៊ី៥៧០ដែលកំពុងឈប់ស្ដុបបណ្ដាលអោយក្រពិតកាងរថយន្តខាងក្រោយរងការខូចខាតបន្តិចបន្តួច បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានជ្រុលមកបុកគូទរថយន្តលុចស៊ី៥៧០ដែលកំពុងឈប់ស្ដុបបណ្ដាលអោយក្រពិតកាងរថយន្តខាងក្រោយរងការខូចខាតបន្តិចបន្តួច បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស
ម្នាក់ទៀតបានជ្រុលមកបុកគូទរថយន្តលុចស៊ី៥៧០ដែលកំពុងឈប់ស្ដុបបណ្ដាលអោយក្រពិតកាងរថយន្តខាងក្រោយរងការខូចខាតបន្តិចបន្តួច បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានជ្រុលមកបុកគូទរថយន្តលុចស៊ី៥៧០ដែលកំពុងឈប់ស្ដុបបណ្ដាលអោយក្រពិតកាងរថយន្តខាងក្រោយរងការខូចខាតបន្តិចបន្តួច ហើយរថយន្តបង្កនេះមិនចុះមកធ្វើការដោះស្រាយជាមួយម្ចាស់រថយន្ត
រងគ្រោះនោះទេ ទើបបង្កអោយផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមកបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមឈរមើលភ្លាមៗនោះក៏សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ អោយភាគីរថយន្តទាំង២គ្រឿងធ្វើការសម្របសម្រួលគ្នាទៅតាមផ្លូវច្បាប់។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរបានចុះវាស់វែងយករថយន្តខាងលើទាំង២គ្រឿងនេះយកទៅរក្សាទុកនៅការិយាល័ចរាចរជើងគោករាជធានីភ្នំពេញដើម្បីធ្វើការសោះស្រាយតាមនីតិវិធីច្បាប់៕