រថយន្ដ​កាមរី​បា​ឡែ​ន​ម្ចាស់​ស្រវឹង បើក​ទៅបុក​គូទ​រថយន្ត​កូរ៉េ​២​តោន​កន្លះ​ឈប់​ចាំ​រថភ្លើង​បើក​ឆ្លងកាត់​

0

​ភ្នំពេញ ៖ រថយន្ត​បា​ឡែ​ន​គ្មាន​ស្លាក​លេខ ពណ៌​ទឹកប្រាក់ ជិះ​ធ្វើដំណើរ​ដោយ​បុរស​បួន​នាក់​ក្នុង​ខ្លួន​មាន​ជាតិ​ស្រា​ស្រវឹង​ជោកជាំ​បាន​បើក​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ស្រាប់តែ​មកដល់​ចំណុច​មុខ​សាលាបង្រៀន​បើកបរ​៨​មិនា ស្ថិតនៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏បាន​បុក​ពីក្រោយ​រថយន្ត​កូរ៉េ ២​តោន​កន្លះ ពណ៌​ស្លែ មិន​ចាំ​ស្លាក​លេខ ដែល​កំពុង​ឈប់ ចាំ​រថភ្លើង​បើក​ឆ្លងកាត់​ផ្លូវ ក្នុងទិសដៅ​ស្របគ្នា ចំ​គូទ​រថយន្ដ​កូរ៉េ​ខាងលើ​ពេញ​មួយ​ទំហឹង​បណ្ដាលអោយ​រថយន្ដ​កាម​រី​ឡែ​ន​ខាងលើ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង តែ​មិន​បណ្ដាល​មនុស្ស​រងរបួស​ទេ ។​

​ដែល​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង ៣០​នាទី​ថ្ងៃទី​៣​ខែ​មិនា ឆ្នាំ​២០១៤​ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ក្រោយពេល​កើតហេតុ​រថយន្ដ​កូ​រេ​បើក​រត់គេច​បាត់ស្រមោល​នៅសល់តែ​រថយន្ដ​កាមរី​ខាងលើ​នៅ​កន្លែងកើតហេតុ ហើយ​ម្ចាស់​ទូរស័ព្ទ​ហៅ​រថយន្ដស្ទូច​យកទៅ​ផ្ទះ​វិញ​៕01 02