រាជធានីភ្នំពេញ ៖រនាំងដែកពុះចែកទ្រូងផ្លូវបានបាក់រងការខូចខាតអស់ចំនួន៩ផ្ទាំង ដោយសាររថយន្តកាមរីបាឡែនមួយគ្រឿងបើកដោយបុរសស្រវឹងស្រាជោកជាំម្នាក់ បានបើកបុករះតាមបណ្ដោយមហាវិថីគីមអ៊ិលស៊ុង កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០២ខែមិនាឆ្នាំ២០១៤ស្ថិតនៅក្នុងសង្កាត់ដេប៉ូ៣ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y-3300បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំម្នាក់តាមបណ្ដោយមហាវិថីគីមអ៊ិលស៊ុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុក៏បានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៩ផ្ទាំងហើយរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចជំនាយស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕