ការបើកចំហរ​ព័ត៌មាន​និង​ការដោះស្រាយ​បញ្ហា​ជួន​ប្រជាពលរដ្ឋ​ដើម្បី​ដំណើរការ​អភិបាលកិច្ច​ល្អ​ក្នុង​ខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៤ នៅ​សាល​ស្ទី​ឌី​ភាពយន្ត ខេត្តកំពង់ស្ពឺ រៀបចំ​វេទិកាសាធារណៈ ថ្នាក់​ខេត្ត​ស្ដីពី ការបើកចំហរ​ព័ត៌មាន​សាធារណៈ និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ដើម្បី​ដំណើរ​ឆ្ពោះទៅរក​អភិបាលកិច្ច​ល្អ ក្នុង​ខេត្តកំពង់ស្ពឺ ។​
​ការរៀបចំ​កម្មវិធី​វេទិកាសាធារណៈ ថ្នាក់​ខេត្ត​នេះ ឧ​ប​ត្ត​ម្ភ​ដោយ​សមាជិក​ព្រឹទ្ធ​សភាព នៃ​ភូមិភាគ​ទី​៧ ព្រះរាជាណាចក្រ​ក​ម្ពូ​ជា អង្គការ API អង្គការ​ម្លប់​បៃតង និង​អង្គការ​ជីវិត​ថ្លៃថ្នូរ ដែលមាន​អ្នក​ចួ​ល​រួម សរុប ៣២៤ នាក់ ដែលមាន​ការចូលរួម សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៧ គណៈ​អភិបាលខេត្ត ប្រធាន​សមាគម ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំ​នៃ​មន្ទីរ13

អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ។​
​លោក​អ៊ូ សំ​អួន អភិបាលខេត្ត កំពង់ស្ពឺ បាន​ថ្លែង​ក្នុង​អង្គ​វេទិកា​ថា ក្នុង​រយៈ ០៧ ខែ​កន្លងទៅ ដោយ​គិតពី​ខែមីនា ដល់​ខែកញ្ញា ឆ្នាំ​២០១៤ ខេត្ត​បានរៀបចំ​វេទិកាសាធារណៈ​បាន​ចំនួន ៧២ លើក វត្តមាន​ចូលរួម ១១.០៦៤ នាក់ ស្រី ៥.០៥៩ នាក់ និង​ទទួលបាន​បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗ​ចំនួន ២៩២​ករណី ក្នុង​នោះបាន​ដោះ​ស្រា​ចប់​ចំនួន ៧៨ សំណូមពរ ស្មើនឹង ២៦,៧១% កំពុង​ដោះស្រាយ ១៥៧ សំណូមពរ ស្មើនឹង ៥៤% និង​មិនទាន់បាន​ដោះស្រាយ​15

ចំនួន ៥៧ សំណូមពរ ស្មើនឹង ១៩,៥២% ។ អភិបាលខេត្ត​បាន​ថា ដំណើការ នៃ​វិស័យ ព័ត៌មាន វា​ជា​វិស័យ​មួយ​ដ៏​សំខាន់​មួយ​ក្នុង​គោលការណ៍​គ្រឹះ នៃ​ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ ដោយ​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ របស់​ប្រជាជន តម្រូវការ​ប្រជាពលរដ្ឋ និង​បញ្ហា​ជាច្រើន​ដែល​ពួកគាត់​កំពុង​ជួប​នៅ​មូលដ្ឋាន ដើម្បី​ឆ្លើយតបបាន​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាជន ឱ្យបាន​ទាន់ពេលវេលា ហើយ​រួមវិភាគទាន​ដោះស្រាយបាន​នូវ​បញ្ហា​បន្ទាន់​នានា ដែល​ប្រជាជន​ជួបប្រទះ នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ស្រប​ពេលដែល​រដ្ឋបាល​ខេត្ត កំពុងតែ​ព្យាយាម និង​សម្រប​13

ខ្លួន​ឱ្យស្រប​ទៅនឹង​ការអភិវឌ្ឍ​ថ្មីៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។​
​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ការបើក​វេទិកា​សា​ធាណៈ​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​អាចឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ មាន​ទំនាក់ទំនង​គ្នា លើកយក​បញ្ហា ដែល​កំពុង​ជួបប្រទះ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដើម្បីឱ្យ​មន្ត្រី​តាម​ជំនាញ​ធ្វើការ​ដោះស្រាយ ក្នុងនោះ​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់ក្រោម និង​មូលដ្ឋាន​ផងដែរ ។ ជាពិសេស​រាល់​បញ្ហា​នឹងត្រូវ​

លើកឡើង ហើយ​យើង​ត្រូវ​រក​វិធី​ដោះស្រាយ​ជួន​ពួកគាត់​ភ្លាមៗ ដើម្បី​បង្កើន​ភាព​សិទ្ធ​រវាង​មន្ត្រី​ជាមួយ​ពលរដ្ឋ ក្នុងការ​អនុវត្តន៍ លទ្ធិប្រជាធិបតេយ្យ សេរីភាព​បញ្ចេញមតិ តម្លាភាព ឆ្ពោះទៅរក​ដំណើរ​អភិបាលកិច្ច​ល្អ ក្នង​សង្គមជាតិ​ទាំងមូល ៕