​ម៉ូតូ​សង​កូរ៉េ​បុក​កង់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

0

​ភ្នំពេញ​៖​នារី​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារតែ​រួប​នាក់​កំពុង​ជិះ​កង់​ហើយ​ត្រូវបាន​ម៉ូតូ​សង​កូរ៉េ​មួយគ្រឿង​ជិះ​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០១៤​តាម​បណ្ដោយ​ផ្លូវ​៩៩​កែង​៤៨៨​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំកា​មន​ ​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​កង់​មួយគ្រឿង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៨៨​ក្នុងទិសដៅ​កើត​ទៅ​លិច​លុះ​

មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​សង​កូរ៉េ​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-2878​បើកបរ​ដោយ​បុរស​២​នាក់​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​កង់​រងរបួស​ធ្ងន់​ចំណែក​អ្នកជិះ​ម៉ូតូ​របួសស្រាល​។​ ​ ​

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រួវបាន​អ្នកជិះ​ម៉ូតូ​យកទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​ចំណែក​កង់​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន​ដើ​ប្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕02