ភ្លេង​គោរព​ទង់ជាតិ​ខ្មែរ ត្រូវបាន​ផ្អាក​មួយ​រយះ​ធំ​ដោយសារ​គេ​បន្ថែម​ម៉ោង​ចេញចូល​នៅ​ច្រក​ ​ទ្វារ​អន្តរជាតិ​

0

​ក្រុង​ប៉ោយប៉ែត​៖
​ករណី​គោរព​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​លុប​
​កម្មវិធី​ចោល​ទាំងស្រុង​ទៅហើយ ដោយសារ​តែមាន​វិធានការ​ផ្លាស់ប្តូរ​ម៉ោង​ចេញចូល​បន្ថែម​
​នៅ​ច្រកទ្វារ​ខាងលើ​កន្លងទៅ ឯ​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​សំណូមពរ​អោយមាន​ការដាក់​ភ្លេង​គោ​
​រព​ទង់ជាតិ​ឡើងវិញ ជាកា​រំលឹក​ដឹងគុណ​ដល់​ព្រះមហា​វ​រះ​ក្សត្រ​ខ្មែរ​ដែល​បាន​បង្កើត​អោយ​
​មានការ​គោរព​ភ្លេងជាតិ​របស់ខ្លួន​កន្លង​ទៅនោះ​។​
​សូមបញ្ជាក់​ដែលថា កន្លងទៅ​មន្ត្រីប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ធ្លាប់បាន​ចាក់​ភ្លេង​
​គោរព​ទង់ជាតិ​រាល់​ម៉ោង​៧ ០០​នាទី​ព្រឹក​រាល់ថ្ងៃ មុនពេល​បើក​ច្រកទ្វារ​អន្តរជាតិ​ដើម្បីអោយ​
​ពលរដ្ឋ​ខ្មែរ ដែលជា​កម្មករ ពលករ អជីវ​ករ រួមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ រួមគ្នា​ក្រោកឈរ​គោរព​
​ទង់ជាតិ​របស់ខ្លួន​ជាមុន ទើប​បន្តដំណើរ​ចូលទៅក្នុង​ដី​ថៃ ឥឡូវនេះ​គឺ​គ្មាន​កម្មវិធី​គោរព​ទង់ជាតិ​
​ទៀត​ទេ​។​20141002_061650
​គួ​រំលឹក​ដែលថា នៅ​កណ្តាល​ឆ្នាំ​២០១៤​កន្លងទៅ គឺ​គ​ណះ​កម្ម​ការ​អន្តរក្រសួង​រួមជាមួយ​គ​ណះ​
​កម្ម​ការ​ច្រកទ្វារ​ថៃ​កម្ពុជា បានសម្រេច​បន្ថែម​ម៉ោង​ចេញចូល​លើ​ច្រកទ្វារ​អន្តរជាតិ​ដែល​ពីមុន​
​គឺ​គេ​បើក​ច្រកទ្វារ​ចាប់ពី​ម៉ោង​៧ ព្រឹក រហូតដល់​ម៉ោង​៨​យប់ ទើប​បិទ​ទៅវិញ ក្រោយមក​ប្រមុខ​
​រាជរដ្ឋាភិបាល​ទាំងពីរ​ប្រទេស​កម្ពុជា​ថៃ និង​ក្រសួង​ទេសចរ​ណ៏​បាន​ឯកភាព​បន្ថែម​ម៉ោង​ចេញ​
​ចូល​នៅ​ច្រកទ្វារ​គឺ​ចាប់ពី​ម៉ោង​៦ ០០​នាទី​ព្រឹក​ទៅដល់​ម៉ោង​១០​យប់ ទើប​បិទ​ច្រកទ្វារ​ទាំង​សង​
​ខាង​តែម្តង​។​20141002_061705
​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាំគ្នា​លើកឡើងថា គួរតែមាន​មន្ត្រី​ច្រកទ្វារ​គិតគូ​ដាក់​កម្មវិធី​អោយ​
​មាន​ភ្លេង​គោរព​ទង់ជាតិ​ខ្មែរ​ឡើងវិញ​នៅឯ​ច្រកទ្វារ​ដូច​មុនៗ បើ​ទួ​ស​ជា​ច្រកទ្វារ​បើក​នៅ​ម៉ោង​
៦ ព្រឹក​ក៏ដោយ គឺ​ត្រូវតែមាន​ភ្លេងជាតិ​រាល់​ម៉ោង​៧​ដូច​មុនៗ ដោយ​ខានមិនបាន​ទៅតាម​លិ​ទ្ធិ​
​ផល​ដែល​អាចធ្វើ​ទៅបាន ពីព្រោះ​ព្រោះ​ប្រទេសជិតខាង​គេ​ធ្វើបាន​ចុះ​ហេតុអ្វី​ខាងយើង​ធ្វើ​មិន​
​បាន សម្តី​របស់​ពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា គោរព​ភ្លេងជាតិ​របស់ខ្លួន​ក្នុង​ដី​ខ្មែរ​នោះ គឺជា​
​សញ្ញា​មួយ​បញ្ជាក់ថា ជនជាតិខ្មែរ​ពិតជា​គោរព​ស្រលាញ់​ព្រះមហាក្សត្រ​ខ្មែរ ពិតប្រាកដ​មែន​
​ដូច​ឆ្នេះ​មិនគួរ​លុប​កម្មវិធី​គោរព​ទង់ជាតិ​របស់​ជាតិខ្មែរ​បាន​នោះទេ​។​20141002_061610
​លោក​អា​នវ​ណ្ណះ ប្រធាន​ស្នាក់កា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានបញ្ជាក់​ថា វា​ជា​រឿង​ត្រឹម​
​ត្រូវ​នូវ​អ្វីដែល​ពលរដ្ឋ​សំណូមពរ​នោះ ព្រោះ​ភ្លេង​គោរព​ទង់ជាតិ​វា​ជា​អ​ត្តះ​សញ្ញាណ​ជាតិ​របស់​
​យើង ដូច​ឆ្នេះ​គួរតែ​អោយមាន​រាល់ថ្ងៃ​ដូច​មុនៗ មិនត្រូវ​លុបបំបាត់​បានឡើយ បើ​ទួ​ស​ជាមាន​
​ការបន្ថែម​ម៉ោង​ចេញចូល​លើ​ច្រកទ្វារ​អន្តរជាតិ​ក៏ដោយ គឺ​ត្រូវតែ​ដាក់​ភ្លេងជាតិ​ទៅតាម​ការ​កំ​
​ណ​ត់​ដូច​មុនៗ​ឡើងវិញ​អោយ​ខាន​តែ​បាន​៕​