​រយះពេល​ជាង​២​ថ្ងៃ​ប៉ុណ្ណោះ មាន​ពលករ​ខ្មែរ​ជាង​៣០០០​នាក់​ចេញទៅ​ថៃ តែមាន​អ្នក​ខ្លះទៅ​ ​បាន​ខ្លះទៀត​មក​ក្រោយ​

0

​ក្រុង​ប៉ោយប៉ែត​៖
​សន្ទុះ​ពលករ​នៅតែ​សម្រុក​ចេញទៅ​ថៃ ដូច​ភ្លៀងរលឹម​តែមាន​អ្នក​អស់​លុយរាប់​ពាន់​បាត​
​ហើយ​ទៅ​មិនបាន ព្រោះ​ប៉ូលិស​ខ្មែរ​ទា​លុយ​ទា​លុយ​ចេញចូល​ដូច​ព្យុះ ឯ​សមត្ថកិច្ច​ថៃ​វិញ​នោះ​
​ទា​ថ្លៃ​លេខ​រៀង​ចូលធ្វើ​ប​ណ្ណ័​ក្នុង​ម្នាក់ៗ​៣០០​បាត បើ​អ្នកណា​គ្មាន​លុយ​ជូន​ទេ គឺ​គេ​រុញអោយ​
​មក​ដី​ខ្មែរ​វិញ​ភ្លាមៗ​តែម្តង​។​
​សូមបញ្ជាក់​ដែលថា គេ​បា​នស​ង្គេ​ត​ឃើញ​ពលករ​ខ្មែរ​កំពុង​សម្រុក​ចេញទៅ​ប្រទេស​ថៃ កាលពី​
​ព្រឹក​ថ្ងៃទី​០២ និង​០៣ ខែតុលា ឆ្នាំ​២០១៤​នេះ តាមរយះ​ការធ្វើ​បរ​ដឺ​ផាស ចេញពី​ប៉ូលិស​អន្តោរ​
​ប្រវេ​ស​ច្រកទ្វារ​តែម្តង ហើយ​ពលករ​ទាំងនោះ នាំគ្នា​បន្តដំណើរ​ចេញទៅ​ប្រទេស​ថៃ​ចាប់ពី​
​ម៉ោង​៦ ០០​នាទី​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ ទើប​ចេញ​អស់ពី​ច្រកទ្វារ​អន្តរជាតិ​ខ្មែរ​
​តែម្តង​។​20141002_131526
​សូម​រំលឹក​ដែលថា ក្រោយពេល​បុណ្យ​ភ្ជុំបិណ្ឌ​នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៤​កន្លងទៅ គឺ​គេ​
​ស​ម្គ​ល់​ឃើញថា មាន​ពលករ​ខ្មែរ​រាប់ម៉ឺន​អ្នក​សម្រុក​ចេញទៅ​ប្រទេស​ថៃ​វិញ តាម​ច្រករបៀង​
​ដោយ​ចំណាយ​ថវិការ​ជូន​ប៉ូលិស​តាម​ច្រករបៀង​ក្នុង​ម្នាក់ៗ​ចំនួន​២០០០​ទៅ​៣០០០​បាត ទើប​
​អាច​ចេញ​ទៅបាន ឥឡូវនេះ​មាន​ពលករ​ខ្លះ​សុខចិត្ត​នាំគ្នា​សម្រុក​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​
​វិញ​ដោយ​ធ្វើ​បរ​ដឺ​ផាស​មាន​រយះពេល​ត្រឹម​២​ខែ​ប៉ុណ្ណោះ ចេញពី​ប៉ូលិស​អន្តោរ​ប្រវេ​ស​ដោយ​
​អស់​ថវិកា​ក្រោម​៣០០០​បាត ទើប​ចេញ​ទៅបាន​សព្វថ្ងៃនេះ​។​20141002_061712
​មាន​ពលរដ្ឋ​ជាច្រើន ដែល​បាន​សម្រុក​ចេញទៅ​ប្រទេស​ថៃ​នោះ បាន​បញ្ជាក់ថា មុនពេល​ដែល​
​ពួកគាត់​ចេញទៅ​ប្រទេស​ថៃ​ខាង​ប៉ូលិស​បំពេញបែបបទ​វាយ​ត្រា​ចេញ​គេ​ទា​១០០​បាត ពេល​
​ទៅដល់​ច្រកទ្វារ​ខ្លង​ឡឹ​ក​ថៃ គេ​ទា​៣០០​បាត​ថ្លៃ​កាន់​លេខ​រៀង បើ​ជន​ណា​មិន​ព្រមអោយ​តាម​
​ការទាមទារ​របស់គេ​ទេនោះ គឺ​គេ​រុញអោយ​មក​ក្រោយ​វិញ ពលករ​ខ្មែរ​បន្តទៀតថា កាលពីមុន​
​ខាង​ថៃ​មិនបាន​យកលុយ​ថ្លៃ​ចុះ​លេខ​រៀង​នោះទេ ឥឡូវ​គេ​អោយ​កម្មករ​ខ្មែរ​ដែល​បានធ្វើការ​
​អោយ​បុ​ក្ត​លឹក​ថៃ​ច្រកទ្វារ​ប៉ោយប៉ែត​ខ្លង​ឡឹ​ក​ជា​អ្នក​ទា​លុយ​វិញ ពលករ​ដ៏​ដែល​បន្តទៀតថា នៅពេលដែល​ពួកគាត់​ត្រូវ​ថៃ​ដេញ​មកវិញ គឺ​ត្រូវបាន​ប៉ូលិស​ច្រកទ្វារ​ទា​លុយ​វាយ​ត្រា​ចូល​20141002_061610
​ចំនួន​១០០​បាត​ម្តងទៀត ពលរដ្ឋ​ខ្មែរ​បញ្ជាក់ទៀតថា ឥឡូវនេះ​ខាង​ថៃ​និង​ប៉ូលិស​ខាង​កម្ពុជា​
​កំពុង​នាំគ្នា​ជាន់ក​ពួកគាត់​ពេញទំហឹង​ទៅហើយ គេ​បាន​បន្តទៀតថា ពួកគាត់​ចេញ​តាម​ច្រក​
​របៀង​ក៏​ខុសច្បាប់ ទៅតាម​ច្រកទ្វារ​អន្តរជាតិ​ក៏​អស់​លុយ វា​មិន​ខុសពី​ចុះ​ទឹក​ប្រ​ពើ ឡើងលើ​
​ជួប​ខ្លា ចូល​ផ្សារ​ជួប​ប៉ូលិស​នោះឡើយ ពលរដ្ឋ​ទាំងនោះ​សំណូមពរ​ដល់​ថ្នាក់លើ មេត្តាជួយ​ស​
​ម្រួ​ល​ដល់​ពួកគាត់​ផង តើ​ត្រូវអោយ​ពួកគាត់​ទៅ​ផ្លូវ​ណា​វិញ​ទើប​ជៀស​ផុតពី​ការគាបសង្កត់​
​របស់​មន្ត្រី​ខាងលើ​នោះ​។​20141002_061705
​ទាក់ទិន​ក្នុងករណី​ខាងលើ​នោះដែរ ត្រូវបាន​លោក​អា​នវ​ណ្ណះ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរ​
​ជាតិ​ប៉ោយប៉ែត បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ថា រឿងរ៉ាវ​ទាំងអស់នេះ​ខាង​លោក​ក៏បាន​ទទួល​
​ព​ត៏​មាន​ហើយ ប៉ុន្តែ​លោក​ត្រូវដាក់​អង្គហេតុ​នេះ​បញ្ចូល​ក្នុង​របាយ​ការ​ណ៏​សម្រាប់​រាយ​ការ​ណ៏​
​ជូនទៅ​សាលាខេត្ត​ដើម្បី​មាន​វិធានការ​ទៅ​មន្ត្រី មន្ទី​ការងារ​ខេត្ត​នាពេល​ខាងមុខនេះ លោក​
​អា​នវ​ណ្ណះ​បញ្ជាក់ទៀតថា រឿង​ប៉ូលិស​យកលុយ​វាយ​ត្រា​ចេញចូល​នោះ គឺ​គេ​ត្រូវធ្វើ​អឹ​ចឹ​ង​20141002_061628
​ដើម្បី​កំណត់​ទៅលើ​បែបបទ​ចេញចូល​អោយបាន​ច្បាស់លាស់ ហើយ​ទង្វើរ​នេះ​គឺ​វា​មាន​យូ​
​ណាស់​មកហើយ ធ្វើ​បែបណា​ក៏​វា​មិន​អស់​ដែរ ប៉ុន្តែ​ទួ​ស​ជា​យ៉ាងណាក៏ដោយ គឺ​លោក​ត្រូវតែ​
​យក​រឿងនេះ​ទៅ​រាយ​ការ​ណ៏​ជូន​ខេត្ត​ជាបន្ទាន់ ដើម្បី​ជួយ​សម្រួល​ជូន​ពលករ​ខ្មែរ​យើង​ដែល​
​ទៅ​ថៃ​ស្របច្បាប់​ទៅដោយ​គ្មាន​បញ្ហា​ត៏​ទៅទៀត​នោះ​៕​