​រថយន្ត​តាក់ស៊ី​ប៉ះគ្នា​ជាមួយ​រថយន្ត​វី​ហ្គោ​ជ្រុ​ក​បុក​បង្ក​គោល​ផ្លាក់​ប៉ាន​ណូ​និង​រថយន្ត​កូ​លា​មួយគ្រឿង​ទៀត​រង​កា​ខូចខាត​

0

​ភ្នំពេញ​៖​រថយន្ត​តាក់ស៊ី​មួយគ្រឿង​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿ​ជ្រុល​ប៉ះគ្នា​ជាមួយនិង​រថយន្ត​វី​ហ្គោ​ហើយ​បាន​ជ្រុល​ទៅបុក​និង​ប​ង្កោ​ល​ផ្លាក់​ប៉ាន់​ណូ​បណ្ដាល​ឲ្យ​បាក់​ដោយ​រថយន្ត​និង​ទាន់​អស់​ល្បឿន​ក៍​ជ្រុល​បុក​រថយន្ត​កូ​រូ​លា​ដែល​ចត​ស្ងា​ម​រូ​ញ​ទៅបុក​ដើម​ក្រ​ងោក​បាក់​អស់​មួយ​ដើម​ថែមទៀត​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០១៤​ត្រង់ចំណុច​មុខ​សាលាសង្កាត់​កា​កាប​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី​ស្ថិតក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តាក់ស៊ី​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​AT 16-2 .0488​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​ប៉ះ​និង​រថយន្ត​វី​ហ្គោ​មួយ​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប់​ទិស​គ្នា​ហើយ​ជ្រុល​ទៅបុក​និង​ប​ង្កោ​ល​ផ្លាក​ប៉ាន់​ណូ​

បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម​រថយន្ត​ទៅ​មិនទាន់​អស់​ល្បឿន​ក៍​បន្តដំណើរ​ទៅបុក​និង​រថយន្ត​កូ​រូ​លា​មួយគ្រឿង​ទៀត​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កណ្ដាល​2A-5493​ដែល​ចត​ស្ងា​ម​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​និង​រុញ​ទៅបុក​ដើម​ក្រ​ងោក​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម​កល់​រថយន្ត​ជាប់​ទៅមុខ​លេង​រូ​ច​ចំណែក​រថយន្ត​វី​ហ្គោ​បាន​បើក​រត់​គេចខ្លួនបាត់​។​

​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ​និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុ​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​ដោះ​ស្រាល​ពេល​ក្រោយ​៕01