​រថយន្ត​ឡិច​ស៊ី​ស​បុក​ម៉ូតូ​សង​កូរ៉េ​មួយ​ហើប​ន្ត​បុក​រថយន្ត​កាមរី​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

0

​ភ្នំពេញ​៖​បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ទាំងសងខាង​និង​នារី​ម្នាក់​រងរបួស​ស្រាល​ខណៈ​ដែល​រួប​គាត់​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​ហើយ​ជ្រុល​បុក​រថយន្ត​កាមរី​មួយគ្រឿង​ទៀត​កាលពី​វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់​ថ្ងៃទី​០២​ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​ច្រ​មោះ​ជ្រូក​ស្ទឹងមានជ័យ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ឌុប​ប្រព័ន្ធ​ជិះ​ម៉ូតូ​សង​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​សារី​ចាស​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​សព​ណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-6855​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​ជ្រុល​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ហើយ​ជ្រុ​ក​បុក​រថយន្ត​កាមរី​

ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-0788​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​រង​កា​ខូចខាត​ទាំងសងខាង​ចំណែក​ម្ចាស​ម៉ូតូ​រង​បូស​បាក់ជើង​ទាំងសងខាង​រីឯ​ប្រព័ន្ធ​របួសស្រាល​។​ ​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕02 03