ខេត្តព្រះសីហនុៈ បង្គន់អនាម័យមួយខ្នងស្មើនឹង ០៥បន្ទប់ ដែលជាការជួយឧបត្ថម្ភរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់លេខ ២ ក្រុងព្រះសីហនុ ត្រូវបានដាក់សម្ពោធបើក
ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក អ៊ឹង និបុណ្ណា អនុប្រធានអប់រំ យុវជន និង កីឡា ខេត្តព្រះសីហនុ លោក ម៉ៃ ក្ខៃក្ខា (MIKE GUAIGUA) តំណាងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានអោយដឹងថា បង្គន់អនាម័យមួយខ្នងមាន ៥បន្ទប់ បំពាក់ដោយសំភារៈ និងស៊ីទែនទឹកចំណុះ ២០០០លីត្រ ចំនួន១ ចំណាយថវិការអស់ចំនួន ២ម៉ឺនដុល្លារអាមេរិក បានចាប់ផ្តើមសាងសង់កាលពីនៅថ្ងៃទី១៤ ខែ សីហា និង បញ្ចប់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ។![1.mpg_snapshot_00.57_[2014.10.03_11.17.39]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_00.57_2014.10.03_11.17.391.jpg?resize=420%2C336&ssl=1)
បង្គន់អនាម័យនេះសាងសង់ជាលើកទី១ ក្នុងបេសកម្មរយៈពេល ៦ខែ របស់ក្រុមវិស្វកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក N.M.C.B លេខ ៤ នៅក្នុងប្រទេសកម្ពុជា លោក អ៊ឹង នីបុណ្ណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៏លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិក និងកងវិស្វកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភសាងសង់នូវបង្គន់អនាម័យមួយខ្នង ស្មើនឹង ០៥បន្ទប់ក្នុងលាបឋមសិក្សាសម្តេចជា ស៊ីម ដែលបានដាក់សម្ពោធអោយប្រើប្រាស់ នៅពេលនេះគឺពិតជាមានអត្ថប្រយោជន៏ និងមានតម្លៃក្នុងការជួយថែរក្សាអនាម័យ និងថែទាំសុខមាលភាពដល់ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាការកែលំអបរិស្ថានរបស់សាលាបឋមសិក្សាសម្តេច ជា ស៊ីម ផងដែរ ។![1.mpg_snapshot_03.02_[2014.10.03_11.19.40]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_03.02_2014.10.03_11.19.401.jpg?resize=420%2C336&ssl=1)
លោកក៏បានបន្តទៀតថា សមិទ្ឋិផលថ្មីនេះ គឺពិតជាមានលក្ខណៈរឹងមាំ ពិសេសដែលជាការចូលរួមវិភាគទានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៏វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្សអោយកាន់តែប្រសើរ ស្របតាមខ្លឹមសាររបស់រដ្ឋធម្មនុញ្ញនៃរះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយ និង ផែនការយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។![1.mpg_snapshot_03.29_[2014.10.03_11.20.39]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_03.29_2014.10.03_11.20.39.jpg?resize=420%2C336&ssl=1)
បន្ទាប់មកកគណៈអធិបតី ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងបានអញ្ជើញកាត់ខ្សែបូជានិមិត្តរូបដាក់អោយប្រើប្រាស់ជាផ្លូវការចាប់ពីនូវបន្ទន់អនាម័យប្រកបដោយបរិយាកាសរីរាយ ព្រមទាំងចែកជូននូវសម្ភារះសិក្សាដល់សិស្សានុសិស្សផងដែរ ៕ ![1.mpg_snapshot_01.13_[2014.10.03_11.18.05]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_01.13_2014.10.03_11.18.051.jpg?resize=420%2C336&ssl=1)
![1.mpg_snapshot_01.35_[2014.10.03_11.18.30]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/10/1.mpg_snapshot_01.35_2014.10.03_11.18.301.jpg?resize=420%2C336&ssl=1)



































![1.mpg_snapshot_02.40_[2014.10.03_11.19.19]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/10/1.mpg_snapshot_02.40_2014.10.03_11.19.191.jpg?resize=420%2C336&ssl=1)
