បាត់ដំបង: ពិធីបុណ្យអុំទូកដែលជាប្រពៃណីខ្មែរតាំងពីយូរលង់ណាស់មកហើយនោះគឺតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែរយ:ពេលពីរឆ្នាំកន្លងទៅនេះគឺមានការអាក់ខានដោយសារតែគណបក្សប្រឆាំងបានបង្កនូវភាពចលាចលនៅក្នុងប្រទេស ដោយឡែកនៅឆ្នាំនេះគឺអាជ្ញាធរខេត្តបាត់ដំបងបានរៀបចំប្រារព្វធ្វើឡើងវិញហើយដើម្បីរំលឹកដល់ប្រវត្តិនៃបុព្វបុរសខ្មែរដែលតែងតែប្រកួតជ្រើសរើសយកទូកណាដែលខ្លាំងហើយមានសន្ទុះលឿនដើម្បីយកទៅធ្ចើសឹកសង្គ្រាមទប់ទល់នឹងខ្មាំងសត្រូវ. ។នៅថ្ងៃទី 7 និងទី 8 ខែតុលាឆ្នាំ 2014 ដែលត្រូវនឹងថ្ងៃចេញវស្សាខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីប្រណាំងទូកនេះ
ឡើងវិញដោយមានទូកចូលរួមមកពីខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងសរុបចំនួន 23 ទូកព្រមទាំងមានកីឡាករ កីឡាការនីសរុបចំនួន949 នាក់ក្នុងនោះមាននារីចំនួន 90 នាក់ផងដែរ. ។
ក្នុងចំណោមទូកទាំងអស់នេះគឺត្រូវបានបែងចែកចេញជាប្រភេទទូកខ្នាតអន្តរជាតិបុរស
នារី ទូកប្រពៃណីខ្នាតខ្លី និងប្រភេទទូកវែងដែលហៅថាទូក ង. ។
ក្នុងការរៀបចំប្រារព្វបុណ្យប្រពៃណីជាតិនេះគេសង្គេតឃើញថានៅមុននេះប៉ុន្មានថ្ងៃនៅ
តាមបណ្តោយមាត់ស្ទឹងសង្កែទាំងត្រើយខាងកើត និងត្រើយខាងលិចគឺមានការរៀបចំនូវតូបជាច្រើន
សំរាប់អោយក្រុមហ៊ុនឬក៏អាជីវករនានាអាចជួលដាក់លក់នូវផលិតផលផ្សេងៗរបស់ខ្លួនបាន
ព្រោះកន្លងមកនៅថ្ងៃចេញវស្សានេះមានមនុស្សមកពីតាមបណ្តាស្រុកឬខេត្តផ្សេងៗមកចូលរួមទស្សនាកំសាន្តដែលសឹងតែរកផ្លូវដោះរមិនបានផង ដែលញាំុងអោយពិធីបុណ្យនេះមានភាពអធឹកអធមក្រៃលែង។
លទ្ធផលនៃការប្រណាំងទូកនេះក៏មិនខុសពីលើកមុនៗដែរគឺទូកណាដែលទទួលបានជ័យ
លាភីត្រូវបន្តដំណើរទៅប្រកួតនៅទីក្រុងភ្នំពេញដើម្បីយកជ័យជំនះផ្តាច់ព្រ័ត្រ. ។ នេះ
សបញ្ជាក់អោយឃើញថាប្រទេសកម្ពុជាកំពុងតែបោះជំហ៊ានទៅមុខយ៉ាងលឿនក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់រាជេដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខក្នុងការតំរង់ទិសឈានទៅរកការអភិវឌ្ឍដ៏សំបូរបែបដូចប្រទេសនានានៅលើពិភពលោកផងដែរ. ៕