មន្ត្រី​បសុព្យាបាល ឃាត់​រថយន្ត​ដឹកគោ​ខុស​និតិ​វិធី សង្ស័យ​មាន បញ្ជា​ពី​ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត និង​ប្រធាន​មន្ទីរ​

0

កសិកម្ម​ខេត្តកំពង់ចាម​
​កំពង់ចាម​៖ វា​ជា​រឿង អារ​កមាន់ បន្លាច​ស្វា​មែន មន្ត្រី​បសុព្យាបាល ខេត្តកំពង់ចាម ដំឡើង​សាច់ដុំ ព្រមាន​ដល់​ក្រុម​អាជីវកម្ម​ត្រង់ៗ ដែល​ដឹកគោ​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​មិន​ព្រម​ខ​ល​ទូរស័ព្ទ​ប្រាប់​មុន ក្នុង​ការធ្វើ​ចរាចរណ៍​សត្វ ដឹក​ឆ្លងកាត់​ដែន​ប្រតិបត្តិ​ខេត្ត​របស់គេ ហើយ​គេ​បាន​ឃាត់​រថយន្ត​ដឹកគោ នៅ​យប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ទន្លេ​អុំ ស្ថិតក្នុង​ទី​រួម​ខេត្តកំពង់ចាម ។​
​ ​លោក ជួង ផាន់ ជា​ម្ចាស់​គោ​ចំនួន​៩​ក្បាល​ដឹក​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​កូរ៉េ​ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ ព្រៃវែង 3A.0513 បាន​ឲ្យ​ដឹងថា គាត់​បាន ដឹកគោ ចេញ ពី​ភូមិ​គក​លិច ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម យកទៅលក់​នៅ​ប្រទេស​វៀតណាម លុះ​មកដល់​20141004_084008_resized

ចំណុច ឃាត់​ខាងលើ ហើយ​មន្ត្រី​ឈ្មោះ ផល្លា បាន​ជំរឹត​ទារប្រាក់​ចំនួន ១​លាន រៀល ដោយ​មូលហេតុ​ខឹង​គាត់​មិន​ខ​ល​ទូរស័ព្ទ​ប្រាប់​មុនពេល​ដឹក​ឆ្លងកាត់​ខេត្ត ។​
​ ​ម្ចាស់​គោ​បាន​បញ្ជាក់ទៀតថា រាល់​លើក​គាត់​មក​គ្នា​២​នាក់ ហើយ​ម្នាក់ទៀត​គេ​ស្គាល់​លេខ​ទូរស័ព្ទ​មន្ត្រី​រូបនោះ ចំណែក​គាត់​មិន​ស្គាល់​លេខ​ទេ ទើប​មិន​បានខ​ល​ប្រាប់ ហើយ​គ្រប់​ជើង គាត់​តែង​បង់ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​ឲ្យ​ទៅ​មន្ត្រី​រូបនោះ ជូន​បង់​នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម ជូន​បង់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ។ នៅ​យប់​ថ្ងៃ​ឃាត់​លោក ផល្លា បាន​អូស​រថយន្ត​ដឹកគោ​យកទៅ​មន្ទីរ​

កសិកម្ម​ខេត្ត រួច​ទារលុយ​ចំនួន​១​លាន​រៀល​ដាច់ កាត់​សុំ​តែ​៥០​ម៉ឺន​រៀល​ក៏​មិន​ព្រម​ដែរ លុះ​ព្រឹក​ថ្ងៃទី​៤​ខែ តុលា ឆ្នាំ​២០១៤ គាត់​បាន​អង្វរក ទៅ​មន្ត្រី​រូបនោះ​ស្ទើរ​លត់​ជង្គង់ ទើប​គេ​ព្រម​ទទួល​ប្រាក់​ចំនួន​២៥​ម៉ឺន​រៀល ហើយ​គេ​ឲ្យ​រថយន្ត​ចេញ​នៅ​ម៉ោង​៨​ព្រឹក នេះ ។ គោ​គាត់​ទាំង​៩​មាន​ខ្លះ​ឈឺ​ជើង ព្រោះ​ឈរលើ​រថយន្ត​ពេញ​១​យប់ មិនដឹង យកទៅលក់​ខាត ឬ ចំណេញ​ទេ ។​
​ ​លោក ឈិន ផល្លា បាន​បញ្ចាក់​បដិសេធថា គាត់​មិនបាន​ជំរិត​ទារប្រាក់ ចំនួន​១​លាន​រៀល ឬ20141004_083808_resized

៥០​ម៉ឺន​រៀល​នោះទេ ហើយ​ទឹកប្រាក់​ចំនួន​២៥​ម៉ឺន​រៀល ក៏​មិន​បានទទួល​ដែរ ។ ការឃាត់​រថយន្ត​១​យប់នោះ គឺ​សួរនាំ​រក​លិខិត​លក់​ទិញ​តែប៉ុណ្ណោះ ហើយ​ព្រឹក​ឡើង​ម្ចាស់​បាន​យក​លិខិត​លក់​ទិញ​មក ទើប​ខ្ញុំ​ធ្វើ​កំណត់ហេតុ​រួច​ឲ្យ​ទៅ​តែម្តង ។​
​ ​លោក នង ម៉េង​ហៀ​ង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ករណី​ឃាត់​រថយន្ត​ដឹកគោ​យប់មិញ​នេះ គឺ​ឃាត់​ជាមួយ​កម្លាំង​មកពី​ថ្នាក់ជាតិ ដើម្បី​

សួរនាំ​រក​លិខិតស្នាម ហើយ​យើង​បានធ្វើ​កិច្ចសន្យា​ការដឹកជញ្ជូន​សត្វ ត្រូវមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ចំពោះ​ការយក​លុយ​២៥​ម៉ឺន​រៀល​នោះ គឺ​មិនមាន​ទេ ។​
​ ​លោក គឹម សារឿន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​អះអាង​បញ្ជាក់ដែរថា ការឃាត់​សួរនាំ​រក​លិខិត លក់​ទិញ ជាការ​ត្រឹមត្រូវ ត្រួតពិនិត្យ​ការ​ចរាច​ណ៍ស​ត្វ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ទី​១-​ទប់ស្កាត់​ជម​ងឺ​ឆ្លងកាត់ ទី​២-​ទាក់ទង​ចោរកម្ម ។ កាលណា​បើ​គ្មាន​លិខិត​ដឹកជញ្ជូន គេ​ត្រូវ​

ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ពី​១​លាន ទៅ​៥​លាន​រៀល តាមច្បាប់ គោ ជ្រូក ដូចគ្នា បើ​គាត់​ទទួលស្គាល់​កំហុស យើង​ធ្វើ​កិច្ចសន្យា​ផាកពិន័យ​ទឹកប្រាក់​១​លាន បង់​ចូល​ថវិការ​រដ្ឋ ។ យើង​ធ្វើ​អីចឹង​ទៅ ទើប​មាន​លិខិតស្នាម​ត្រឹមត្រូវ យើង​អាច​ទប់ស្កាត់ សហការគ្នា​បាន ។ រឿងនេះ​គាត់​ពុំទាន់​បានទទួល​សេចក្តីរាយការណ៍​ពី​មន្ត្រី​របស់គាត់​ទេ​ចាំ​គាត់​សួរនាំ ៕