បន្ទាយមានជ័យ:ដើម្បីបង្ហាញពីកិច្ចការខិតខំប្រឹងប្រែង ពង្រឹងរបស់ខ្លួនដោយមោះមុត និងគោលជំហរកាន់រឹងមាំឧបសគ្គទាំងឡាយ ដើម្បីពង្រឹងនូវគ្រប់អង្គភាពចាត់តាំងរបស់ខ្លួន ក៏ដូចការពង្រឹងដល់ក្រុមយុវជន បញ្ចៀសប្រើប្រាស់គ្រឿងញឿន
ចូលរួមការងារសង្គមដោះស្រាយ និងចែករំលែកទឹកចិត្តសប្បរស់ធរ័ដល់ ជនក្រីក្រគ្មានទីពឹងនៅក្នុងខេត្ត ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ត្រូវសម្ពោធឲ្យដាក់ប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពលោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោកគោ ស៊ុំសារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) កាលវេលាម៉ោង២និង៣០នាទីថ្ងៃទី៤ខែតុឆ្នាំ២០១៤ ភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានចុះហត្ថលេខាក្នុងការបើកទីស្នាក់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ គឺជាសាមគ្គីភាពការងារគ្រប់មន្ទីរ អាជ្ញាធរគ្រប់ថ្នាក់ដឹកនាំ ដែលបានចូរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ហើយការធ្វើក្រុមយុវជន គេចផុតពីប្រើប្រាស់គ្រឿងញឿន ទៀតផង។
លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រសាសន៍ថា សម្ពោធដាក់ប្រើប្រាស់ ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេរ្តបន្ទាយមានជ័យ បានបង្ហាញពីកិច្ចការខិតខំប្រឹងប្រែង ពង្រឹងរបស់ខ្លួនដោយមោះមុត និងគោលជំហរកាន់រឹងមាំឧបសគ្គទាំងឡាយ ដើម្បីពង្រឹងនូវគ្រប់អង្គភាពចាត់តាំងរបស់ខ្លួន ក៏ដូចការពង្រឹងដល់ក្រុមយុវជន បញ្ចៀសប្រើប្រាស់គ្រឿងញឿន ចូលរួមការងារសង្គមដោះស្រាយ និងចែករំលែកទឹកចិត្តសប្បរស់ធរ័ដល់ ជនក្រីក្រគ្មានទីពឹងនៅក្នុងខេត្តបន្ទាយមានជ័យផង៕ដោយ:ឃិន គន្ធា




































