​រថយន្ត​កុងតឺន័រ​បើក​កៀរ​ម៉ូតូ​ឌ្រី​ម​សង​សេ​១២៥ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស់​ធ្ងន់​ហើយ​បើក​រត់គេច​បាត់ស្រមោល​

0

​ភ្នំពេញ ៖ បុរស បាន​រងរបួស​ធ្ងន់ធ្ង​របា​ក់ជើង​ម្ខាង​ខណៈដែល​រថយន្ត​កុងតឺន័រ គ្រឿង​ពណ៌ ខៀវ​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​មុខ​វត្ត​ណា​ឡោម ក៏​រថយន្ត​នេះ​បើក​ជ្រុល​ទៅ​កៀរ​ម៉ូតូ​ឌ្រី​ម​សង​សេ​១២៥​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-9287 ជិះ​ដោយ​បុរស​ម្នាក់​កំពុងបើក​នៅ​ពីមុខ បណ្តាល​ឲ្យ​ម៉ូតូ​ដូ​ល​ចូល​ក្រោម​កង់​រថយន្ត​អូស​ជាង​១០​ម៉ែត្រ​

សំណាងល្អ​ម្ចាស់​ជិះ​ម៉ូតូ​ខ្ទា​ត់​ចេញ​ក្រោម​កង់​រថយន្ត​មិន​បណ្តាល​ឲ្យ​រងគ្រោះ​ដល់​អាយុ​ជិវិត គ្រាន់តែ​រងរបួស​ធ្ងន់​ត្រូ​បាន​រថយន្ត​សាមុយ​ដឹង​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ភ្លាមៗ ចំណែក រថយន្ត​បង្ក​វិញ​បាន​បើក​រត់គេច​បាត់ស្រមោល​តែម្តង​។​ ​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង ២០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០១​ខែមីនា ឆ្នាំ ២០១៤​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​អូស​យក​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ទៅ​រក្សាទុក​នៅ​ខ​ណ្ឌ័​ដូនពេញ រងចាំ​បងប្អូន​មក​ទទួលយក​វិញ ហើយ​ចំណែក​រថយន្ត​បង្ក​វិញ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​តាមរក​ព្រោះថា​នៅក្បែរ​កន្លែងកើតហេតុ​មាន​អ្នកឃើញ​ស្លាក់​លេខ​រថយន្ត​បង្ក​នេះ​ច្បាស់​ណាស់​៕01 02