​ឯកឧត្តម សោម ស៊ុន សំណេះសំណាល​សមាជិក​គ​ណៈ​បក្ស​ប្រជាជន​ឃុំ​បន្ទាយ​ស្ទោង​

0

​កំពង់ធំៈ ពិធី​សំណេះសំណាល​សមាជិក​សមា​ជិ​កា​គណៈបក្ស ប្រជាជន​កម្ពុជា នៅក្នុង​ឃុំ​បន្ទាយ​ស្ទោង ក្រោម​អធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិក​គណៈ​អចិ​ន្ត្រៃ​គណៈ កម្មាធិការ​បក្ស​ខេត្ត អនុប្រធាន​ក្រុម ការងារ​ចុះជួយ​ស្រុក​ស្ទោង និង​ជា​Image9ប្រធាន​ក្រុម ការងារ​ចុះជួយ​ឃុំ​បន្ទាយ​ស្ទោង បានប្រកាស​សមាសភាព​ក្រុមការងារ​ចុះជួយ​តាម​បណ្តា​ភូមិ នៅក្នុង​ឃុំ​បន្ទាយ​ស្ទោង ចំនួន​១១៤​នាក់​។​​បន្ទាប់ពី​លោក សូត្រ អ៊ុ​ល ប្រធាន​Image10

គណៈកម្មការ​ប​ក្ស ឃុំ​បន្ទាយ​ស្ទោង បាន​មានមតិ​ស្វាគមន៍ រួចមក លោក​ម៉ៅ សារា​ធន៍ នួន គឹម​អាង មន្ត្រី​ក្រុមការងារ ចុះជួយ​ឃុំ​បន្ទាយ​ស្ទោង បាន​អាន​សេចក្តីសម្រេច លេខ​០០១ ចុះ​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៤ និងសេចក្តីសម្រេច​លេខ​៤៣ ចុះ​ថ្ងៃទី ៣០​កញ្ញា ឆ្នាំ ២០១៤ របស់​ក្រុមការងារ​ថ្នាក់កណ្តាល ស្តីពី​ការបែងចែក​សមាសភាព​ចុះជួយ​ឃុំ ដើម្បី​ទទួលខុសត្រូវ ការងារ​បក្ស​នៅក្នុង​ឃុំ បន្ទាយ​ស្ទោង ។​Image11
​ឯកឧត្តម សោម ស៊ុន ប្រធាន​ក្រុម​ចុះជួយ​ឃុំ​បន្ទាយ​ស្ទោង បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​ការខិតខំ យកចិត្តទុកដាក់​រប​ស់ មន្ត្រី​ការងារ​មូលដ្ឋាន និង​ប្រធាន​គណបក្ស​ភូមិ ដែល​បាន​បំពេញភារៈកិច្ច និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ តាម​ការណែនាំ​របស់​ក្រុមការងារ​បក្ស ក្នុងនោះដែរ​ឯកឧត្តម បាន​ផ្តាំផ្ញើរ​បន្ថែម ឲ្យ​មន្ត្រី​គណបក្ស​មូលដ្ឋានImage12

ទាំងអស់​ខិតខំ​បន្ថែមទៀត និង​សាមគ្គី​ផ្ទៃក្នុង ចុះជួយ​ដល់​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​នៅក្នុង​មូលដ្ឋាន រក្សា​មិត្តភាព​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ជា​ចុងក្រោយ​ឯកឧត្តម សោម ស៊ុន បាន​ឧបត្ថម្ភ ថវិកា​៦៥​ម៉ឺន​រៀល ជូន​ដល់​គណៈបក្ស​ឃុំ ដើម្បី​ចាត់ចែង ការងារ ។​ ​ ​ដោយ ប៊ុន រដ្ឋាImage15 Image14 Image13