ព្រះវិហារៈ ពិធីប្រគល់អណ្តូងស្នប់ចំនួន ១៥អណ្តូងដល់ប្រជាពលរដ្ឋសហគមន៍ក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោកជុំទាវ ចឹក ហេង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នៅភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
ឯកឧត្តម អ៊ុយ សំអាត តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចគតិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍នៅក្នុងឱកាសនោះថាៈ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានអណ្តូងទឹកស្អាតសំរាប់ប្រើប្រាស់សម្តេចគតិព្រឹត្តបណ្ឌិតតែងតែបានគិតគូរខ្ពស់បំផុត ដោយផ្តល់ថវិការដើម្បីសាងសង់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យមានទឹកស្អាប្រើប្រាស់ ។
ឯកឧត្តម អ៊ុយ សំអាត បានបន្តថាៈ សម្តេចគតិព្រឹត្តបណ្ឌិតតែងតែបារម្ភ និងគិតគូរខ្ពស់អំពីសុខទុក្ខ នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូរទាំងប្រទេស ជាពិសេសសម្តេចតែងតែបាននាំយកអំណោយមនុស្សធម៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម៍ជាតិទូរទៅមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ។
លោកជុំទាវ ចឹក ហេង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានមានប្រសាសន៍ថាៈ ក្នុងឆ្នាំ២០១៤នេះខេត្តព្រះវិហារទទួលបានអណ្តូងទឹកស្អាតពីសម្តេចគតិព្រឹត្តបណ្ឌិតចំនួន១៥អណ្តូង ដោយអណ្តូងទាំងនេះបានផ្គត់ផ្គង់ទៅតាមទីកន្លែងដែលខ្វះទឹកស្អាតក្នុងស្រុកចំនួន០៥ ។
លោកជុំទាវបានសំណូមពរសូមឲ្យសម្តេចគតិព្រឹត្តបណ្ឌិតជួយផ្តល់អណ្តូងទឹកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលខ្វះខាតព្រោះប្រជាជនសព្វថ្ងៃមានកំណើនឥតឈប់ឈដូច្នេះការប្រើប្រាស់ទឹកក៍មានកំណើនដែរ ។ ហើយលោកជុំទាវក៍បានសំណូមពរទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលទទួលបានអណ្តូងទឹកត្រូវថែទាំ និងប្រើប្រាស់ទៅតាមបច្ចេកទេសជៀសវាងការខូចខាតពិបាកជួសជុល ៕
ដោយ ឈឿង ចាន់ 




































