សៀមរាប៖ នៅថ្ងៃទី០២ខែតុលា ឆ្នាំ២០១៤ប្រជាពលរដ្ឋភូមិពោរីងបានផ្តល់ពត៌មានជូនលោកគុញ ហ៊តមេឃុំខ្វាវថាមានជនល្មើសមួយក្រុមបានដាក់របាំងសាច់ដៃតាមបណ្តោយស្ទឹងចាប់ពីស្ពានកំបោអររហូតដល់អន្លង់បាក់ជញ្ជៀនខាងលិចភូមិពោរីងឃុំខ្វាវចំនួន១០កន្លែង។ ក្រោយពីទទួលបានពត៌មានខាងលើនេះលោក គុញ ហ៊តមេឃុំខ្វាវបានចាត់វិធានការណ៏ឲ្យកំលាំងសមត្ថកិច្ចចំរុះនៅក្នុងឃុំរបស់លោកចុះទៅបង្ក្រាបភ្លាមៗ
ក្នុងថ្ងៃទី០៣ខែតុលាឆ្នាំ២០១៤ដែលមានកំលាំងនគរបាលប៉ុស្តិខ្វាវ០២នាក់ កងរាជអាវុធហត្ថស្រុកជីក្រែង០១នាក់ .មន្ត្រីបរិស្ថានដែនជំរកសត្វព្រៃបឹងពែរ០២នាក់ មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ខ្វាវ០២នាក់ កំលាំងយោធា០៣នាក់ ដឹកនាំដោយលោកវ៉ាត់ ណនសមាជិកក្រុមព្រឹក្សាឃុំខ្វាវ ចុះល្បាតបង្ក្រាបបានចំនួន០៣កន្លែង រីឯ០៧កន្លែងទៀតត្រូវជនល្មើសកាតខ្សែ ទំលាក់ទៅក្នុងបាតស្ទឹងអស់។ របាំងសាច់ដៃនីមួយៗមានទំហំ១០ម៉ែតទៅ១៥ម៉ែត្រ ប្រវែងពី៧០ម៉ែតទៅ៧៥ម៉ែត ។
. តាមប្រភពពត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិពោរីងឃុំខ្វាវសុំមិនឲ្យបញ្ចេញឈ្មោះបានប្រាប់អ្នកយកពត៌មានយើងថា៖ បទល្មើសនេសាទតាមបណ្តោយស្ទឹងនេះកើតមានតាំងពីយូឆ្នាំណាស់មកហើយ នៅរដូវវស្សាគេតែងតែដាក់របាំងសាច់ដៃ នៅរដូវប្រាំងគេប្រើឧបករណ៏នេសាទទំនើបគឺម៉ាស៊ីនឆក់។ បទល្មើសទាំងពីរប្រភេទខាងលើនេះត្រូវបានអាជ្ញាធរភូមិពោរីងជាអ្នកនៅពីក្រោយខ្នងសំរាប់រារាំងបិទបាំងភ្នែកអាជ្ញាធរឃុំ ឬ សមត្ថកិច្ចផ្សេងៗដែលចុះទៅដល់។ ប្រភពដ៏ដែលបានបន្តទៀតថា៖ ប្រជាពលរដ្ឋដែលប្រកបរបនេសាទតាមរបៀបប្រពៃណី ដាក់ទ្រូ. ដាក់មង. ដាក់សន្ទូច. បង់សំណាញ់។
រកត្រីមកចិញ្ចឹមកូនមិនបានទេ មានតែពួកគេមួយក្តាប់តូចដែលមានខ្នងបង្អែក មានបក្សពួកទើបហ៊ានប្រព្រឹត្តបទល្មើសផ្ទុយពីច្បាប់រាជរដ្ឋាភិបាលទើបចាប់ត្រីយកបានទៅលក់។ លោកបានបន្តទៀតថា.៖ លោកមានការសោកស្តាយខ្លាំងណាស់ដែលឃើញគេបំផ្លាញធនធានធម្មជាតិ ធនធានមច្ឆាជាតិយ៉ាងចាស់ដៃដូច្នេះ ហើយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញពុំមានការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ បើនូវតែដូច្នេះបួនទៅប្រាំឆ្នាំខាងមុខប្រហែលជាកូន ចៅជំនាន់ក្រោយៗលែងស្គាល់ត្រីឆ្លូញ. ត្រីក្រាយ. ត្រីគ្រុះ. ត្រីក្រាញ់ទៀតហើយ។ ដោយលោក ព្រំ សុខា