ភ្នំពេញ៖ រោងខួបកំណើតមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ ភូមិក្បាលទំនប់ ខណ្ឌមានជ័យ ក្រោយចប់កម្មវិធីហើយគេមិនទាន់រុះរើសចេញក៏ត្រូវរថយន្តកុងគឺន័របស់ក្រុមហ៊ុន តិចស្រ៊ុន មួយគ្រឿងបើកលឿនរេចង្កូតបុករះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង ២៣នឹង ៤០នាទីយប់ថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលមានគ្រោះថ្នាក់នេះគឺរថយន្ត កុងគឺន័រ ពណ៌ឈាមជ្រូក បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ទិសដៅពីត្បូងទៅជើងយ៉ាង លឿន លុះដល់ចំណុចកើតហេតុក៏បានទាញ់ចង្កូតរថយន្តគេចម៉ូតូបណ្តាលឲ្យរេចង្កូតបុករះរោងខួបកំណើតដែល សងនៅលើចិញ្ចើមផ្លូវខ្ទេចទាំងស្រុង ហើយរថយន្តបង្កបានបន្តទៅមុខទៀតទើបជ្រុលបុកផ្ទះប្រជាពលរដ្ឋ គៀបគ្នារងការខូចខាតបន្តដំណើរមុខលែងរួច ។
ដូច្នេះអ្នកបើករថយន្តបង្កហេតុបានចុះពីលើរថយន្តរត់គេចខ្លួន បាត់ស្រមោលភ្លាមៗ ។ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្តាលឲ្យមុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ឡើយ។ ហើយរថយន្តបង្កហេតុក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះវាស់ វែងអូសយករថយន្តបង្កហេតុនេះទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំ ដោះស្រាយ នាពេលក្រោយ៕