​រថយន្ត​តា​កូ​ម៉ា​ពន្លះ​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX 300 បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រក​ការ​ខូច​ទាំងស្រុង​

0

​ភ្នំពេញ​៖ រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 បើកបរ​យ៉ាង​លឿន​ដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយ ល្បឿន ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង មួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក តា​កូ​ម៉ា​ពេញទំហឹង កាលពី​វ​លេ​ម៉ោង​២៤ នឹង ៣០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ០៣​ខែ​មិនា ឆ្នាំ ២០១៤ នៅ​ចំណុច​ភ្លើងស្តុប​ទួល​ទំ​ពុង ផ្លូវ​លេខ ៤៣២ កែង​ផ្លូវ​លេខ ១៦៣ សង្កាត់​ទួល​ទំពូង​ទី ១ ខណ្ឌមានជ័យ ។​ ​

​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ រថយន្ត​តា​កូ​ម៉ា ពណ៌​ស្លែ ពាក់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៤៣២ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​ផ្លូវកែង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​ចំក្បាល​រថយន្ត​ឡិច​ស៊ី​ស​RX 300 ពណ៌​ស ពាក់​ស្លាក​លេខ កំពុង​បើកបរ​ធ្វើដំណើរ​តាមផ្លូវ​លេខ ១៦៣ ទិសដៅ​ពី​ជើង ទៅ​ត្បូង ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​វិល​មួយ​ជុំ ខ្ទាត​បុក​ឡើង​ទៅលើ​ឃឿន រង​ការខូចខាត​ទាំង ស្រុង នឹង​បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​ឡិច​ស៊ី​សត្រូវ​រងរបួស​បែកក្បាល ។ ចំណែក រថយន្ត​តា កូ​ម៉ា ក៏ត្រូវ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើងស្តុប​រង​ការខូចខាត​ធ្ងន់ធ្ងរ​ផងដែរ ។

​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន នឹង​នគរបាល​ចរាច​រណ៍​ខណ្ឌ ចំការមន សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វែង​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី ភ្នំពេញ​រង់ចាំ​នាពេល​ក្រោយ​។ សមត្ថកិច្ច​បង្ហើប​ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយសារ​ភាគី​ម្ចាស់ រថយន្ត​ទាំង​២​គ្រឿង​ទំនង​ស្រវឹងស្រា ហើយ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​គ្មាន​ការយោគយល់ អធ្យាស្រ័យ គ្នា ទើប​បណ្តាល​ឲ្យ​ជួបគ្នា​ចរាចរណ៍​ខាតបង់​ពេលវេលា នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​បែបនេះ​៕02 03