សៀមរាប : បទល្មើសនេសាទសាច់បរ និងសាច់ដៃចេញមកពីព្រែក និងមាត់បឹងទន្លេសាប ដោយប្រភេទសាច់បរ និង សាច់ដៃ គឺជាឧបករណ៍ដែលមាន សាច់រ៉ាវវែង និងមាន លក្ខណះ ទ្រង់ទ្រាយធំ ។ ដែលអ្នកអាចប្រកបមុខរបរនេះ លុះត្រាតែអ្នកមានជីវ ភាពធូរធារមានលុយកាក់គ្រប់គ្រាន់សម្រាប់សូកប៉ាន់ ទៅតាមជំនាញនិមួយៗ រឺក៏អ្នកដែលមានបក្សពួក ធ្វើការមានមុខមាត់នៅក្នុងសង្គម ទើបអាចដាក់បាន។
ដោយឡែកនៅរដូវទឹកឡើង ឧបករណ៍នេះត្រួវបានជនល្មើសត្រួសព្រៃលិចទឹកដាក់សាច់រ៉ាវ យ៉ាងវែ ចាប់ពី ២ទៅ ៥ គីឡូម៉ែត ។ ប៉ុន្តែនៅរដូវសម្រកឧបករណ៍នេះ ត្រូវបានជនល្មើសដាក់ខ្វាត់ខ្វែងកាត់ព្រែកនានាដែលហូរចូលមកបឹងទន្លេសាប ហើយនិងតាមមាត់បឹងទន្លេសាបជាដើម ជាក់ស្តែង កាលពីថ្ងៃ ១ ខែមិនា ឆ្នាំ ២០១៤កន្លងទៅនេះ អ្នកសារ ព៌តមានយើងបានចុះទៅយកពត៌មានដោយជិះកាណូតចេញពីស្ទឹងជ្រៅ ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប បានប្រទះឃើញសាច់បរ ហើយនិងសាច់ដៃដាក់ខ្វាត់ខ្វែងតាម ព្រែក វាលហាល និងមាត់បឹងទន្លេសាបដូចក្រឡា សម្បុកពីងពាង ក្នុងករណីនេះ ធ្វើអោយក្រុមការងារសន្និដ្ឋានថា ឧបករណ៍នេសាទទាំង២ ប្រភេទនេះ ចេញពីព្រៃ មក ព្រែក និង មាត់បឹងទន្លេសាបហើយ ។
គ្រាន់តែចាប់ពីជម្រករហូតដលមាត់ខ្លា បានប្រទះឃើញសាច់ដៃ ជាង២០ខ្សែ ហើយនិងតម្រុយជាច្រើនដើម្បីបញ្ជាក់ថា ជាគន្លងរបស់គេក្នុងការដាក់សាច់ដៃនេះផងដែរ ។ ទន្ទឹមនឹងនោះ ដែរក៏មិនមានមន្ត្រី មានសមត្ថកិច្ចជំនាញណាមួយ ទៅទប់ស្កាត់និង បង្ក្រាបឡើយ ប្រជានេសាទដែលប្រើរឧបករណ៍នេសាទស្របច្បាប់ ដូចជាដាក់មង ដាក់សន្ទូច បានរ៉ាយរ៉ាប់ប្រាប់អ្នកសារព៌តមានថា ជនល្មើសទាំងនោះ ប្រកបមុខរបរខុសច្បាប់ ដោយដាក់សាច់ដៃ ដោយប្រើសាច់រ៉ាវវែងមិនខ្លាចញញើតច្បាប់ ព្រោះគេយល់ថា រាជការស៊ី ប្រាក់ អារក្សស៊ីចេក ពួកជនល្មើសទាំងអស់អាចប្រកបអាជីវកម្មខុសច្បាប់ដូននេះបាន ព្រោះមន្ត្រីជំនាញនិមួយៗបានទទួលសំណែន ទើបបើកភ្លើងខៀវអោយប្រព្រឹត្តបែបនេះ។
ដោយ លោក អ៊ុក ផ្លុង និង ព្រំ សុខា