មណ្ឌលគិរី= កុមាកំព្រាចំនួន៨៩នាក់នៅមណ្ឌលកុមាកំព្រាខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០១៤នេះបានទទួលអំណោយសប្បុរសធម៍ពី លោកជំទាវង៉ែតម៉ាលីម៉ៅចាន់តារានាយឧត្តមសេនិយ៍អគ្គស្នងការរងនគបាលជាតិនិងលោកឧត្តមសេនីយ៍ត្រី ញ៉ែមវ៉ាន់នីស្នងការនគរបាលខេត្តមណ្ឌលគិរី។ លោកខឹមចាន់ផលប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានថ្លែងអំណអរគុណចំពោះគណៈអធិបតីដែលលោកបានអញ្ជើញនាំយកអំណោយមកចែកដល់កុមាកំព្រា ។
លោកបានឲ្យដឹងថាកុមារកំព្រាទាំងអស់សរុបចំនួន៨៩នាក់ក្នុងនេះមានស្រីចំនួន៥៦នាក់ប្រុស៣៣នាក់។កុមារដែលបានទទួលរបបឧបត្ថម្ភពីរដ្ឋចំនួន៧១នាក់ស្រី៤៨នាក់ប្រុស២៣នាក់យុវកុមារដែលកំពុងបន្តសិក្សានិងរៀនមុខជំនាញនៅក្រៅមណ្ឌលមាន១៨ នាក់ប្រុស៤នាក់ស្រី១៤នាក់។ ក្នុងឪកាសដ៏វិសេសវិសាលនេះថ្នាក់នឹកនាំមណ្ឌលកុមារនិងក្មួយៗកុមារទាំងអស់សម្ដែងនូវកត្តញ្ញូតាធម៍យ៉ាងជ្រាជ្រៅបំផុតចំពោះលោកជំទាវនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឪកាសដ៏មមាញឹកនេះបានចុះមកសួរសុខទុក្ខដល់ទីកន្លែងនិងនាំយកអំណោយមកចែកជូនដល់កុមាររស់នៅក្នុងមណ្ឌលកុមាកំព្រាខេត្ត។
លោកជំទាវង៉ែតម៉ាលីម៉ៅចាន់តារាក៏បាន កោតសរសើដល់លោកស្នងការនគរបាលខេត្តលោកប្រធានមន្ទីរនិងប្រធានបណ្ឌលដែលខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្តក្នុងការថែទាំនិងជួយឧបត្ថម្ភដល់ក្មេងកំព្រាជារៀងរាល់ថ្ងៃនេះហើយផ្ទាំផ្ញើរដល់ក្មួយៗកុមាកំព្រាទាំងអស់ត្រូវចេះតស៊ូខិតខំនិងប្រឹងរៀនសូត្រស្ដាប់លោកគ្រូអ្នកគ្រូព្រមទាំងម៉ែដោះទាំងអស់អោយបានល្អដើម្បីអនាគត់កូនក្មួយភ្លឺស្វាងមានអានាគត់ល្អក្នុងជីវិតនិងសង្គមជាតិយើង៕