ពលរដ្ឋ​ជនជាតិដើម​ព្នង​នៅ​ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​ម៉ា​ថា​ក្រុមហ៊ុន​ប៊ិន​ភឿ​ក​១​ឈូសឆាយដី​រំលោភ​ចូល​ដី​ដំណម​អារក្ស សហគមន៍​ពួកគាត់ ព្រមទាំង​កាប់រំលំ​ដើមឈើ​ដង​ជ័រ​អាស្រ័យ​ផល​រាប់​ដើម​

0

​មណ្ឌលគិរី៖ ដើមឈើ​ដង់​ជ័រ​ជាច្រើន​ដើម​ត្រូវបាន​គេ​កាប់​ផ្ដួលរំលំ​យ៉ាង​រង្គាល​នៅ​ភូមិ​ពូ​គង់់​ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​សី​ម៉ា​។​ជនជាតិដើម​ភាគតិច​រស់នៅ​មូលដ្ឋាន​នេះ​និយាយថា ពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដូចជា ការបាត់បង់​ប្រពៃណី​វប្បធម៌ បាត់បង់​មុខរបរ​ដែល​អាស្រ័យ​ផល​ពី​ធនធានធម្មជាតិ ដូចជា បោចវល្លិ រក​ជ័រទឹក ជ័រ​ច្បោះ និង​ជាពិសេស បាត់បង់​នូវ​កម្មសិទ្ធិ​សមូហភាព ឬ ដី​បញ្ចុះសព ជា​ដីព្រៃ​ដំណម​អារក្ស ។​ ​

លោក ទ្រឺ​ម ធើ​ម ប្រធាន​សហគមន៍​ដីព្រៃ​ជនជាតិដើម​ភាគតិច​ព្នង​ភូមិ ពូ​គង់ រៀបរាប់ថា ក្រុមហ៊ុន​ប៊ិន​ភឿ​ក​១ ដែលជា​ក្រុមហ៊ុន​របស់លោក ឧ​ញ្ញ៉ា អុល កំពុង​បន្ត​ឈូសឆាយដី​ព្រៃរបស់​ពួកគាត់ និង​ព្រៃ​ដំណម​អារក្ស ត្រង់ចំណុច ជ្រោះ​អូរ​កូន​ព្រះ ដែលជា​កន្លែង​ជនជាតិដើម​គោរពបូជា

ព្រមទាំង​កាប់រំលំ​ដើមឈើ​ដង​ជ័រ​ជាច្រើន​ដើម ធ្វើអោយប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពួកគាត់​យ៉ាងខ្លាំង ដែល​រំពឹង​ដោយ​ការ​អាស្រ័យ​ផល​ពី ព្រៃឈើ​ទាំងនេះ​។​គាត់​បន្តថា កន្លងមក​ពួកគាត់​ក៏​ធ្លាប់​ស្វែងរក​សុំ​អត្ត​រាគ​មន៍​ពី​អជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​នា នា រហូតដល់​អាជ្ញាធរខេត្ត ប៉ុន្តែ​មិនបាន​ទទួល​ចំណាត់ការ​ណាមួយ​ទេ រហូតដល់​ពេលនេះ​៕​03a3 03a4