ខេត្តព្រះវិហារ
សមត្ថកិច្ចនគរបាលចរាចរខេត្តសហការជាមួយនគរបាលក្រសួងមហាផ្ទៃចុះពង្រឹងច្បាប់ចរាចរត្រួតពិនិត្យអ្នកបើកបរមានជាតិអាកុលនិងអ្នកដំណើរជិះម៉ូតូមិនពាក់ពួកសុវត្ថិភាពនិងមិនបំពាក់កញ្ចក់កាលពីវេលាម៉ោង៧យប់ថ្ងៃសៅរ៍ទី០៤តុលា២០១៤ស្ថិតនៅចំណុចទល់មុខមណ្ឌលកីទ្បាខេត្តក្នុងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ។
នេះជាលើកទី១ហើយដែលសមត្ថកិច្ចនគរបាលជំនាញខេត្តនិងក្រសួងសហការគ្នាដើម្បីចុះដាក់គោលដៅពង្រឹងនិងអប់រំណែនាំដល់អ្នកប្រើប្រាស់ទោចក្រយានយន្ដដើម្បីពង្រឹងច្បាប់ចរាចរអោយមានប្រសិទ្ធភាពនិងដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរផ្សេងៗនៅដងផ្លូវសាធារណះក្នុងខេត្តព្រះវិហារ។
លោកសាំងហាក់ប្រធានការិយាល័យនគរបាលចរាចរនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថាការចុះពង្រឹងច្បាប់ចរាចរនៅពេលនេះគឺមានកិច្ចសហការជាមួយនគរបាលជំនាញមកពីក្រសួងមហាផ្ទៃ។លោកនិយាយថាការដាក់គោលដៅចុះពង្រឹងច្បាប់ចរាចរគឺដើម្បីត្រួតពិនិត្យជាតិអាកុល,មួកសុវត្ថិភាពនិងមិនបំពាក់កញ្ចក់ជាដើម។
លោកបានបន្តទៀតថាមានអ្នកជិះម៉ូតូចំនួន១២៤នាក់ត្រូវបានធ្វើការផាកពិន័យជាប្រាក់
ដោយសារពិនិត្យឃើញថាមិនពាក់ពួកសុវត្ថិភាពនិងមិនដាក់កញ្ចក់។
ប្រជាពលរដ្ឋម្នាក់បានអោយដឹងថាកំលាំងនគរបាលចរាចរបានដាក់គោលដៅត្រួតពិនិត្យអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពនិងកញ្ចក់រហូតដល់ម៉ោង១យប់ឈានចូលថ្ងៃទី០៥តុលា២០១៤។
ចំពោះការគោរពច្បាប់ចរាចរនៅខេត្តព្រះវិហារមកដល់បច្ចុប្បន្ននេះឃើញថានៅមានភាពអនាធិបតេយ្យនៅទ្បើយគឺអ្នកជិះម៉ូតូប្រមាណជា៩០ភាគរយមិនពាក់មួកសុវត្ថិភាពនិងមិនបំពាក់កញ្ចាក់ដោយទ្បែកអ្នកបើកបររថយន្ដវិញមិនពាក់ស្លាកលេខត្រឹមត្រូវខ្លះដោះស្លាកលេខ
ចេញទាំង២និងខ្លះទៀតពាក់ស្លាកលេខតែខាងមុខរថយន្ដប៉ុណ្ណោះតាមការអះអាងពីប្រជាពលរដ្ឋនិយាយថាអ្នកដែលជិះរថយន្ដមិនពាក់ស្លាកលេខអ្វីសោះនិងពាក់ស្លាកលេខតែមួយជាជនខិលខូចនិងជនប្រព្រឹត្តបទល្មើស។មិនត្រឹមតែប៉ុណ្ណោះអាជីវករលក់ដូរជាជនស៊ីវិលក៍មានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទជិះដែរដើម្បីបង្ហាញឥទ្ធិពលអំណាចអោយប្រជាជនកោតខ្លាច៕