ពិធី​ចែក​អំណោយ​ដល់​អ្នក​ជម្ងឺ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​

0

ត្បូងឃ្មុំ​៖ ប្រជាពលរដ្ឋ​ចំនួន​៣៨​នាក់ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ បានទទួល​អំណោយ ពី​គណៈ​អភិបាលស្រុក​ក្រូចឆ្មារ និង​ព្រះ​អនុគណ​ស្រុក​ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤​នេះ ។​
​ ​លោក ស្រេង លី គណៈ​អភិបាលស្រុក​ក្រូចឆ្មារ និង ព្រះ​សិរី​សោម ង​ន់ ថេ​ង ព្រះ​អនុគណ​ស្រុក​ក្រូចឆ្មារ បាន​មានប្រសាសន៍ និង ថេរ​ដីការ ថា នេះ​គឺជា​ការ​សាមគ្គី​គ្នា​យ៉ាង​ល្អ រវាង​ផ្នែក អាណាចក្រ និង ពុទ្ធចក្រ រួមគ្នា​ផ្តល់​ជា​អំណោយ​ដល់​ពលរដ្ឋ ដែលមាន​ជម្ងឺ​ហើយ​បានមក​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ រួមមាន​៣៨​នាក់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន -​មុង -​ខ្នើយ -​កន្ទេល​ជ័រ​បត់ -​ភួយ -​បំពង់​ទឹក​ក្តៅ -​មី -​ទឹកក្រូច -​ត្រីខ -​ទឹកស៊ីអ៊ីវ -​ប្រេងកូឡា -​អង្ករ -​ស្ករស -​ថ្នាំ -​ច្រាស​DSC02342

ដុសធ្មេញ -​កា​ធុន​ជ័រ និង​ថវិការ​ចំនួន ៤​ម៉ឺន​រៀល ផងដែរ ។
​ ​លោក ស្រេង លី គណៈ​អភិបាលស្រុក​បាន​មានប្រសាសន៍ថា សូម​ឲ្យ​អ្នក​ជម្ងឺ​ទាំងអស់​ឆាប់​ជា និង​ធ្វើតាម​ការណែនាំ​របស់លោក​គ្រូ អ្នកគ្រូ​ពេទ្យ ហើយ​សូម​ឲ្យ​បងប្អូន​នាំគ្នា​ទៅ​ចុះឈ្មោះ​DSC02347

បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ។​
​ ​ព្រះ​សិរី​សោម ង​ន់ ថេ​ង ព្រះ​អនុគណ​ស្រុក​ក្រូចឆ្មារ បាន​មាន​ព្រះ​ថេរ​ដីការ​បញ្ជាក់ដែរថា អំណោយ​នេះ​បានមកពី ការចូលរួម ពីស​ហការី និង គ្រូ​ចៅអធិការ​វត្ត​ចំនួន​៨​វត្ត​ដែល​បាន​ចូលរួម នឹង​ផ្តល់ជូន​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​ជួយ​សម្រួល​ក្នុង​ជីវភាព​ឲ្យ​បាន​ប្រសើរឡើង ៕