ខេត្តស្ទឹងត្រែង៖កាលពីថ្ងៃអាទិត្យ ទី២ខែកុម្ភៈ ឆ្នាំ២០១៤ ម្សិលមិញនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយនកម្លាំងស្នងការនគរបាលខេត្តស្ទឹងត្រែង ចុះរឹបអូសឈើប្រណីតបានប្រហែលជា៥តោន ដែលគេលាក់ទុកនៅក្នុងព្រៃតាមវាលស្រែខាងក្រោយភូមិកាចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោក សំ បូរិន មន្ត្រីរដ្ឋបាលព្រៃឈើបាននិយាយថា ឈើប្រណីតដែលរឹបអូសបានមាន៣ប្រភេទ ទំងន់ប្រហែលជា៥តោន ក្នុងនោះមាន ឈើគ្រញូង៥០០គីឡូក្រាម ឈើឃ្លុំធ្នង់និងនាងនួនចំនួន៨១ដុំ និងឈើធ្នង់សន្លឹកចំនួន៤៨សន្លឹក ដែលបានលាក់ទុកនៅក្នុងផ្ទះ និងតាមវាលស្រែពីខាងក្រោយផ្ទះ។
ប្រភពពីមន្ត្រីនៅទីនោះបានឲ្យដឹងថា ឈើប្រណីតទាំងនោះជារបស់ឈ្មោះ ណាក់ មុខរបរជាជាងធ្វើម៉ូតូ នៅភូមិកាចាញគោកខាងលើ បានកាប់ឈើប្រណីតទាំងនោះយកមកទុកលក់ឲ្យថៅកែដែលមកពីប្រទេសវៀតណាម។ហើយឈ្មោះ ណាក់ ខាងលើនេះដែលហ៊ានរកស៊ីទិញឈើប្រណីតលក់ដូរនោះ ក៏ដោយសារមានមន្ត្រីនគរបាលម្នាក់ឈ្មោះ សៀវ សម្បត្តិ មានតួនាទីរងប៉ុស្តិ៏ស្រែសំបូរ ជាអ្នកកាងពីខាងក្រោយតែម្តង។
បច្ចុប្បន្នឈើប្រណីតទាំងអស់ត្រូវបានដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលរដ្ឋបាលព្រៃឈើស្ទឹងត្រែងរួចរាល់អស់ហើយ។ម៉ាក មេត្តា សព្វថ្ងៃជំនួនឈើប្រណីតឆ្លងដែនទៅប្រទេសឡាវបានកក្រើកភ្លូកទឹកភ្លូកដីឡើងវិញនៅស្រុកសៀមប៉ាង ដែលសមត្ថកិច្ចគ្រប់ផ្នែកបង្ក្រាបមិនបាន។