ព្រះវិហារ៖ ល្បែងស៊ីសងគ្រប់ប្រភេទ មានអាប៉ោង,យូគី និងជល់មាន់បើកលេងរាល់ថ្ងៃ អធិការស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ឆ្លើយថាមិនដឹង។ទីតាំងល្បែងស៊ីសងនេះស្ថិតនៅបន្ទាយ 83 ជិតកងពល លេខ 8 ។ ការបើកឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ ហើយសមត្ថកិច្ចនិងអាជ្ញាធរដែនដីឆ្លើយថា មិនដឹង សង្ស័យទទួលបានលាភសក្ការៈទើបមិនខ្វល់ពីការបង្ក្រាប ។
កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ លោកវរសេនីយត្រី ដាំ យិន អធិការនគរបាល ស្រុកជាំក្សាន្ត បានឆ្លើយតាមទូរស័ព្ទថា៖ លោកមិនបានដឹងករណីបើកឲ្យមានល្បែងស៊ីសង គ្រប់ប្រភេទ ដូចបានរៀបរាប់ខាងលើនេះទេ ដោយសារគ្មានអ្នករាយការណ៍ ម្យ៉ាងទៀត ទីតាំង ល្បែងស៊ីសងនោះស្ថិតនៅក្នុងបន្ទាយកងទ័ពទៀត ។
- កាលពីថ្ងៃទី ២៨ ខែកុម្ភៈក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងបន្តរទិសដៅ ខែមីនា លោកឧត្តមសេនីយ៍ ស៊ី គីរី ស្នងការនគរបាលខេត្ត បានចេញបទបញ្ជាគ្រប់ប៉ុស្តិ៍ គ្រប់ អធិការដ្ឋាននគរបាលស្រុក ត្រួតពិនិត្យលើការបើកល្បែងស៊ីសងគ្រប់ប្រភេទ អនុវត្តន៍ឲ្យបានម៉ឺង ម៉ាត់ គោលនយោបាយភូមិឃុំមានសុវត្តិភាព ពីព្រោះចោរលួច,ប្លន់គឺកើតឡើងដោយសារល្បែង ស៊ីសងនេះ ។ - ការបើកឲ្យមានល្បែងអាប៉ោង ,យូគី,ជល់មាន់ ចាក់លុយចាញ់ឈ្នះរាប់ពាន់ដុល្លារ ។
ក្រុមអ្នកញៀនល្បែងទាំងអស់នេះមកពីគ្រប់ទិសទី មានអ្នកខ្លះចាញ់ល្បែង រហូតដល់ប្រចាំទ្រព្យ របស់ លក់ដីស្រែចំការទៀតផង ។ ប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្តក៏ដូចនៅទូទាំងខេត្តព្រះវិហារបានរង់ចាំមើល ចំណាត់ ការរបស់លោកឧត្តមសេនីយ៍ ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ តើហ៊ានចាត់ការល្បែងស៊ី សងនេះទេ មានមេល្បែងម្នាក់បានអះអាងថា បានបង់លុយប្រចាំខែរាប់ពាន់ដុល្លារ អោយទៅ អាជ្ញាធរមានសមត្ថកិច្ច។
ករណីនេះត្រូវបានគេង្ស័យថា ប្រហែលជាដូចមេល្បែងម្នាក់នេះអះអាង ហើយមើលទៅ ទើបពុំមានអ្នកចាប់បង្ក្រាប ប្រជាពលរដ្ឋក៍ដូចក្រុមគ្រួសារអ្នកចាញ់ល្បែង បាន សំណូមពរទៅឯឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យ និងចាត់វិធានការទៅលើល្បែស៊ីសងមួយនេះផង ពីព្រោះមានល្បែងស៊ីសង មានអំពើ លួច ឆក់ ប្លន់ និង ប្រឆាំងគោលនយោបាយ ភូមិឃុំមានសុវត្តិភាពផងដែរ ។ ដោយ ឈឿង ចាន់