មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈូក ឃុបឃិត​ចេញ​ច្បាប់​អនុញ្ញាតិ ដោយ​មិន​ខ្វល់​សមត្ថកិច្ច​ជំនាញ​ពេទ្យសត្វ

0

​កំពង់ធំ ៖ ដោយមាន​ការដឹកជញ្ជូន សត្វ​គោក្របី​ដោយ​មិន ប្រក​តី ឆ្លងកាត់​ខេត្តកំពង់ធំ ត្រូវបាន​គេ​សង្ស័យ ថា​សមត្ថកិច្ច​ជំនាញ ពេទ្យសត្វ និង​ការិយាល័យ​បស្សុព្យាបាល ខេត្តកំពង់ធំ ខ្វះ​វិធានការ​ទប់ស្កាត់​ការដឹក ជញ្ជូន​សត្វពាហនៈ គោ ក្របី ឆ្លងកាត់​ខេត្តកំពង់ធំ ទើប​បណ្តាល​ឲ្យ​មានការ ព្រួយបារម្ភ​ណ៍ ពី​សំណាក់ បង ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ខេត្តកំពង់ធំ ដែល​តែងតែ​បាត់ គោ ក្របី រាប់សិប​ក្បាល​។​

​ជាក់ស្តែង​កាលពី ព្រលប់​ថ្ងៃទី ៣ ខែ មិនា ឆ្នាំ ២០១៤ មាន​រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ទ្រុង​ពណ៌ ស ពាក់​ស្លាក​លេខ កំពង់ធំ 3A- 0147 បាន​ដឹកគោ​ក្របី ចំនួន ៨ ក្បាល តាម​ការអះអាង​ពី​ម្ចាស់​រថយន្ត តែ​ចំនួន សត្វ​គោ​ជាក់ស្តែង មាន​ចំនួន​ត្រឹមតែ បួន​ក្បាល​តែប៉ុណ្ណោះ សូមបញ្ជាក់ថា ការចេញ​ច្បាប់​អនុញ្ញាតិ​នេះ ពុំ ត្រូវបាន​អនុញ្ញាតិ​ពី មេឃុំ និង ពេទ្យសត្វ​មូលដ្ឋាន​នោះដែរ តែ​បែរជា​ប៉ូលិស​ប៉ុស្តិ៍​ឃុំ ឈូក មាន​សិទ្ធ​ក្នុងការ ចេញ​ច្បាប់ ជំ​នួន​ពេទ្យសត្វ​ទៅវិញ​។​

តែ​ទោះជា​មាន​ភាព មិន​ប្រក​តី​បែបនេះ​ក្តី គេ​សង្កេតឃើញថា ពុំមាន​ការហាមឃាត់ ឬ​ទប់ស្កាត់​ពី​សំណាក់ លោក ម៉ក់ យុទ្ធនា ប្រធាន​ការិយាល័យ បស្សុព្យាបាល ខេត្តកំពង់ធំ​នោះទេ ។​ ​ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន​សត្វ​ពា​ហ​នះ​នេះ រថយន្ត​កូរ៉េ ដឹកគោ​ក្របី​នេះ ត្រូវបាន​ដឹក​ចេញពី​ភូមិ ឈូក ឃុំ ប្រាសាទ ស្រុក​ប្រាសាទ​សំបូរ លុះ​មកដល់​ក្នុង​ទី​រួម​ខេត្តកំពង់ធំ ក៏​ត្រូវបាន​សមត្ថកិច្ច ចម្រុះ​ស្ទាក់​រថយន្ត ដើម្បី​សុំ ត្រួតពិនិត្យ​ច្បាប់

ពាក់ព័ន​ទៅនឹង​ការដឹកជញ្ជូន​គោ ក្របី តែ​ត្រូវបាន​ម្ចាស់​ប្រាប់ថា បាន​បង់​ជូន​សមត្ថកិច្ច​រួចរាល់​អស់ហើយ លុះ​ក្រោយមក​ភាពមិន​ប្រក​តី ត្រូវបាន​បែកធ្លាយ ទើបបាន​ប្រគល់​រថយន្ត នឹង គោ ក្របី ទៅ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ព្រៃ​តា​ហ៊ូ ដើម្បី​រក្សាទុក ក្នុងនោះដែរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អឿន ភេទ ប្រុស ប្រព​ន្ឋ​ឈ្មោះ យូ ជា​ម្ចាស់ រស់នៅ ភូមិ ប្រាសាទ ឃុំ ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​ ​

លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បន្ទាប់ពី​បានទទួល​ដំណឹង ពាក់​ព័​ន្ឋ​ទៅនឹង ការចេញ​ច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹង​គោ ក្របី​នោះ លោក​បានចេញ​បញ្ជា​ឲ្យ​មន្ត្រី ក្រោម​ឳ​វាទ ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព គោ ក្របី ដែល​បាន​ងាប់​ចំនួន ២ ក្បាល នៅលើ​ឡាន ព្រមទាំង​ត្រួតពិនិត្យ​លិខិត​អនុញ្ញាតិ ការដឹក និង​ធ្វើ​អជីវ​កម្ម​របស់ អ្នក​ប្រកប​អជីវ​កម្ម ដែលមាន​ភាពមិន ប្រក​តី ដោយបាន​សហការ​ជាមួយ និង​

លោក ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន ដើម្បី​ឃាត់​គោ ក្របី និង​រក្សាទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី ស្រាយ​ជ្រាវ​ទៅលើ ភូមិ ឃុំ រក​ម្ចាស់ ក្រែង​មានការ​ចោរកម្ម​យកមក​លក់​ឲ្យ​ឈ្មួញ ​មហាជន​ទូទៅ បានធ្វើ​ការរិះគន់ ទៅ​លោក ម៉ក់ យុទ្ធនា ប្រធានការិយាល័យ បស្សុព្យាបាល​សត្វ ខេត្តកំពង់ធំ អសមត្ថភាព ក្នុងការ គ្រប់​គ្រង់ និង​គ្មាន​ភាព​ទទួលខុសត្រូវ ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន គោ ក្របី ឆ្លងកាត់​ខេត្តកំពង់ធំ ជាហេតុ​

បណ្តាល​ឲ្យ គោ ក្របី នៅក្នុង​ខេត្តកំពង់ធំ កន្លងមក​បាន​បាត់​លើ​ទាំង​ក្រោល​ក៏មាន តែ​ពុំ​អាច​ចាប់​ជនល្មើស​បាន ទើប​បានការ​សំណូមពរ ឲ្យ​លោក ម៉ក់ យុទ្ធនា រឹតបន្តឹង​ត្រួតពិនិត្យ​ច្បាប់​កុំអោយ​មានការ ធ្វេស​ប្រហែល រក្សា​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់​។​ ​ Image9 Image8 Image7 Image7