ជនជាតិ​លាវ​បានធ្វើ​ប្រាសាទ​ក្រមួន​ចំនួន​១៣​ផ្កា​ដង្ហែ​ចូល​វត្ត​ដុង​អារញ្ញ​បាន​បច្ច័យ​ចំនួន​ជាង​១០​លាន​រៀល​ប្រគេន​លោក​

0

​ខេត្តបន្ទាយមានជ័យ​
​នា​ល្ងាច​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៤​នៅ​វត្ត​ដុង​អារញ្ញ​ស្ថិតនៅ​ភូមិ​ដុង​អារញ្ញ សង្កា​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​
​ជនជាតិ​លាវ​ក្នុងភូមិ​ដុង​អារញ្ញ​បាននាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​ធ្វើ​ប្រសាទ​ក្រមួន​ចំនួន​១៣​ផ្កា​បាន​ដង្ហែ​ចូល​វត្ត​ដុង​អារញ្ញ​ប្រមូល​ថវិការ​សរុប​បាន​ចំនួន​ជាង​១០​លាន​រៀល​ប្រគេន​លោកសង្ឃ​យកទៅ​ចាត់ចែង​កសាង​ក្នុង​វត្ត​បន្ត​។​ពិធីបុណ្យ​ប្រាសាទ​ក្រមួន​នេះ​ដោយ​មានការ​ផ្តួចផ្តើមឡើង​លោក លី​អុក​នី​ប្រធានសភា​ពាណិជ​កម្ម​ខេត្តបន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ​ជនជាតិ​លាវ​ជិត​៥០០​នាក់​បាន​ចូលរួម​ផងដែរ​។​លោក លី​អុក​នី​បាន​មានប្រសាសន៍​ក្នុង​ពិធីបុណ្យ​ប្រសាទ​ក្រមួន​នោះ​ថា​ពិធីបុណ្យ​ប្រាសាទ​ផ្កា​ក្រមួន​គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិ​លាវ​វា​ស្រដៀង​និង​image (6)

បុណ្យផ្កា​ប្រាក់​របស់​ខែរ​យើង​ផងដែរ​។​ជា​រៀងរាល់ឆ្នាំ​គេ​តែងតែ​ប្រារព្វ​ពិធីបុណ្យ​នោះ​ឡើង​នៅ​ថ្ងៃទី​៧​ខែតុលា​។​ប្រពល​រដ្ឋ​លាវ​គេ​តែង​ប្រារព្វ​បុណ្យ​នេះ​ចំនួន​៣​ឆ្នាំ​តែបើ​កូនចៅ​ណា​មាន​អាច​បន្តធ្វើ​ទៀត​បាន​ឲ្យ​តែ​កូនចៅ​ចូលចិត្ត​អាចធ្វើ​បាន​បន្ត​។​លោក​បញ្ជាក់​បន្តថា​បុណ្យ​ប្រាសាទ​ក្រមួន​នេះ​វា​ដូច​តែ​បុណ្យផ្កា​ប្រាក់​ខ្មែរ​ដែរ​វា​ខុសគ្នា​ត្រង់​គេ​ទិញ​ក្រមួន​យកមក​ច្នៃ​ធ្វើជា​ផ្កា​បិត​និង​ដើម​ចេក​ចេញ​ជា​រូប​វត្ថុ​ផ្សេងៗ​ទើប​គេ​យកលុយ​មក​បិត​លើ​ទើប​ចេញ​ជា​ផ្កាប្រាក់​តែម្តង​។​លោក​image (7)

បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​ពុំ​សូវ​សំបូ​ធនធាន​មាន​លុយកាក់​បន្តិច​ប​ន្ទួ​ច​អាច​យកលុយ​ទៅ​ចូល​អ្នក​ដែលមាន​ធនធាន​ធំ​អាច​ផ្តើមធ្វើ​ប្រាសាទ​ផ្កា​ក្រមួន​មួយ​ដើម​ធំ​បាន​នោះ​ទៅ​ថ្ងៃមុខ​អាចមាន​ឆោម​លោម​ព៌​ណ​សំបុរ​ល្អ​និង​ទៅ​ជាតិ​មុខ​អាចជា​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​ទៀតផង​។​លោក​បា​បញ្ជាក់​បន្តថា​នៅ​ថ្ងៃទី​៧​ខែតុលា​នោះ​នៅក្នុង​ភូមិ​ដុង​អារញ្ញ​នេះ​ប្រពល​រដ្ឋ​បាននាំគ្នា​ធ្វើ​ប្រាសាទ​ក្រមួន​មួយ​ផ្ទះមួយៗ​ឆ្នាំ​ខ្លះ​ក្នុងភូមិ​នោះ​ប្រជាពលរដ្ឋ​ធ្វើ​image (8)

ប្រាសាទ​ក្រមួន​បានធ្វើ​ប្រាសាទ​ក្រមួន​ជាង​២០​ប្រាសាទ​ក្រមួន​ឯណោះ​តែ​ឆ្នាំនេះ​ប្រជាពលរដ្ឋ​អាចធ្វើ​បានតែ​១៣​ប្រាសាទ​តែ​បុ​ណ្ណោះ​ក្នុង​ប្រាសាទ​និ​មួយៗ​មាន​លុយ​ចាប់ពី​៨០០០០០​រៀល​ដល់​២​លាន​រៀល​ក្រោយពី​ធ្វើ​ហើយក៏​បាន​ហែ​មក​ផ្តុំគ្នា​នៅផ្ទះ​មួយ​ហើយក៏​បាន​ហែ​មក​វត្ត​បន្ត​ហើយ​ហែ​ទះ​សិណ​៣​ជុំ​វត្ត​ទើប​វេ​លុយ​ប្រាសាទ​ក្រមួន​នេះ​ជូន​ដល់​ព្រះសង្ឃ​ជា​កិច្ច​បង្ហើយ​បុណ្យ​លោក​បញ្ជាក់ទៀតថា​លុយ​ដែល​ប្រមូលបាន​នោះ​មាន​ចំនួន​ជា​១០​លាន​រៀល​ដើម្បី​ប្រគេន​ព្រះសង្ឃ​យកទៅ​ចាត់ចែង​កសាង​ក្នុង​វត្ត​បន្ត​ក្នុង​ថ្ងៃនោះ​ផងដែរ​៕​