នគរបាល​ចរាចរណ៍​ចុះ​អនុវត្តន៍​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​ត្រួតពិនិត្យ​ជាតិ​អាកុល​និង​អ្នកបើក​មិន​ពាក់មួក​សុវត្ថិភាព​

0

​ខេត្តក្រចេះ​៖​ដើម្បី​លើក​កំពស់​សុវត្ថិភាព​ចារ​ចារ​ណ៏ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ចរាចរ​ណ៏​ទៅមក​របស់​ប្រជាពលរដ្ឋ ខ​ណះ​ដែល​តួរ​លេខ​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៏ នៅ​ទូទាំង​ខេត្តក្រចេះ មានស្រុក​៥ និង​ក្រុង​មួយ ត្រូវបាន​គេ​រកឃើញថា ស្រុក​ស្នួល​ជា​ស្រុក ដែលមាន​តួលេខ នៃ​អត្រា​គ្រោះថ្នាក់​ចរចារ​ណ៏​ច្រើនជាងគេ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើន​នាក់​ជា​បន្តបន្ទាប់​។​
​ជាមួយនិង​ករណី​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅ​យប់​ថ្ងៃទី​៧ ខែតុលា យប់មិញ​នេះ នគរបាល​ចរាចរណ៍​ជើងគោក​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ហន​ប៊ូ​ច​ស្នងការរង​ទទួលបន្ទុក​ផែន​សណ្តាប់ធ្នាប់ បាន​ដឹកនាំ​កម្លាំង នគរបាល​ចរាចរណ៍​ជាច្រើន​នាក់​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ លើ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​IMG_2020

អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​។​
​លោក​វរសេនីយ៍ឯក​ហន​ប៊ូ​ច​ស្នងការរង​នៃ​ស្នងការ​រដ្ឋា​នន​គ​បាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ការចុះអនុវត្ត​និង​រឹតបណ្តឹង​ច្បាប់​ចរាចរ​ផ្លូវគោក​នេះ​គឺធ្វើឡើង​ដោយ​អនុវត្តតាម​ផែន​ការណ៍​សកម្មភាព​លេខ​០៤៦​និង​សេចក្តីណែនាំ​លេខ​០០៤​របស់​គ​ណះ​បញ្ជារ​ការដឹកនាំ​បញ្ជារ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្នាក់ជាតិ​និង​ក្រោម​ការចង្អុល​ដឹកនាំ​របស់លោក​ឧ​ត្ត​សេនីយ៍​ត្រី​លន់​សុផាត​ស្នងការ​នគ​បាល​ខេត្តក្រចេះ​។​
​ជាមួយនិង​ការចុះពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នគរបាល​បានធ្វើការ​ផាកពិន័យ​នេះ​IMG_2054

អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ដោយយោង​តាម​មាត្រា​ទី​៧៦​អ្នកបើកបរ​ទាំងឡាយ​ណា​ដែលមាន​ជាតិ​អាកុល​ចាប់ពី​០,៨​មី​លី​ក្រាម​នៅក្នុង​១​លីត្រ​ឈាម​ត្រូវ​ទទួល​ការផ្តន្ទាទោស​ចាប់ពី​៦​ថ្ងៃ​ទៅ​៤​ខែ​និង​ពិន័យ​ជា​ទឹកប្រាក់​ចាប់ពី​២៥០០០​ទៅ​១​លាន​រៀល​។​
​លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវបាន​ពិន័យ​បន្ទាប់ពី​រកឃើញ​មាន​ជាតិ​អាកុល​លើសពី​កំរិត​បរិមាណ​ជា​លើកទីមួយ​សមត្ថកិច្ច​បា​ន​ធ្វើការ​ណែនាំ​និង​IMG_2023

ធ្វើ​ការអប់រំ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​។​
​ជាមួយនិង​សកម្មភាព​នេះ មន្ត្រី​ជំនាញ ក៏បាន​ធ្វើ​បទ​បង្ហាញ​មួយចំនួន​ពាក់​ព័​ន្ឋ​និង សុវត្ថិភាព ចរចរ​ណ៏ ជូន​ដល់​ប្រជាពលរដ្ឋ និង ផ្សព្វផ្សាយ​ឲ្យ​ពួកគេ​យល់ដឹង​បន្ថែម​លើ​ច្បាប់ ចរាចរ​ណ៏​ពិសេស​បាន លើកយក​ពី​មាត្រា មួយចំនួន​នៃ​ច្បាប់​ស្តីពី​ច​រារ​ចរ​ណ៏ ដូចជា​ការផ្តន្ទាទោស​លើ​អ្នកបើកបរ​យានជំនិះ​ទូទៅ និង ទោ​សប​ញ្ញាតិ​របស់​អ្នកបើកបរ ដែល​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​៕

​ ​